មីង​និង​ក្មួយ​លង់​ទឹក ​ស្លាប់ក្នុង​រណ្ដៅ​ដី​ នៅខាងក្រោយសាលា ឃុំជើងគោ

9/04/2014 0 Comments A+ a-

ព្រះ ​សីហ​នុ​៖ ម្ដាយ​មីង​និង​ក្មួយ​ ​ប្រុស​អាយុ៥ ឆ្នាំ បាន​លង់​ទឹក​ស្លាប់​យ៉ាង​អាណោច​ ​អាធ័ម​នៅ​ក្នុង​រណ្ដៅ​ដី​ដ៏​ជ្រៅ​មួយ​កាល​ពី​ ​រសៀល​ថ្ងៃ​ទី០​២ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ ស្ថិត​នៅ​ខាង​ក្រោយ​ឃុំ​ជើងគោ​ ​ស្រុក​ព្រៃ​នប់​ ​ខេ​ត្ដ​ព្រះ​សីហ​នុ​។
បើតាម​ម​ន្ដ្រី​នគរបាល​ស្រុក​ព្រៃ​នប់​ឱ្យ​ដឹង​ ថា​ ​មីង​ ​និង​ក្មួយ​ដែល​បាន​ស្លាប់​នៅ​ ​ក្នុង​រណ្ដៅ​ដី​ដ៏​ជ្រៅ​នេះ​ឈ្មោះ​ ​យ៉ា​ ​ខ្នេ​រ​ ​អាយុ​៣៩ឆ្នាំ​ ​ជា​ម្ដាយ​មីង​ ​និង​ក្មួយ​ប្រុស​ ​ឈ្មោះ​ ​យ៉ា​ ​ណា​វី​ ​អាយុ​៥ឆ្នាំ​ ​រស់​នៅ​ឃុំ​-ស្រុក​កើត​ហេតុ​ខាង​លើ​ ។
តាម​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា​ ​មុន​ពេល​កើត​ហេតុ​ក្មេង​ប្រុស​រង​ ​គ្រោះ​បាន​ទៅ​លេង​នៅ​ក្បែរ​ទឹក​ក្នុង​រណ្ដៅ​ ​ដី​ខាង​លើ​នេះ​ ​ហើយ​ក៏​ធ្លាក់​ស្បែកជើង​ ​ចូល​ទៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ដ៏​ជ្រៅ​នេះ​។ ភ្លា​មៗ​ ​នោះ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ចុះ​ទៅ​យក​ ​ស្បែកជើង​បណ្ដាល​ឱ្យ​លង់​ ​ពេល​នោះ​ ​ម្ដាយ​មីង​ឃើញ​ក្មួយ​លង់​ទឹក​ក៏​លោត​ចុះ​ ​ទៅ​ជួយ​ទាំង​ខ្លួន​មិន​ចេះហែ​ល​ទឹក​ ​និង​ ​គិត​ថា​ ​ទឹក​នៅ​ក្នុង​រណ្ដៅ​ដី​នោះ​មាន​ ​ជម្រៅ​រាក់​ ​ទើប​បណ្ដាល​ឱ្យ​លង់​ស្លាប់​ទាំង​ ​២នាក់​តែ​ម្ដង​។
ប្រភព​បាន​ប​ន្ដ​ថា​ ​សាកសព​កុមារ​រង​គ្រោះ​ ​និង​ម្ដាយ​មីង​ត្រូវ​បាន​អ្នក​ស្រុក​ ​ជា​ច្រើន​នាក់​ដែល​មាន​ជំនាញ​ខាង​នេសាទ​ ​បាន​ចុះ​ស្វែង​រក​នៅ​ក្នុង​រណ្ដៅ​ដី​អស់​រ​យៈ​ ​ពេល​ជា​ច្រើន​ម៉ោង​ទើប​ប្រទះ​ឃើញ ហើយ ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី​៕
ជនរងគ្រោះ    ជនរងគ្រោះរណ្ដៅ​ដីនៅ​ខាង​ក្រោយ​ឃុំ​ជើងគោ​     រណ្ដៅ​ដីនៅ​ខាង​ក្រោយ​ឃុំ​ជើងគោ  ​
ប្រភពពី Free Press Magazine ·