ចាប់ខ្លួនឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ

9/29/2014 0 Comments A+ a-

rape doughterត្បូងឃ្មុំ ៖ កម្លាំងនគរបាល ស្រុកពញាក្រែក បានឃាត់ខ្លួន ឪពុកបង្កើត ចិត្តតិរច្ឆានម្នាក់ រំលោភកូនស្រី ខ្លួន បានសម្រេច ជាញឹកញាប់ កាលពីវេលាម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះ ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកជាប់សង្ស័យខាងលើ មានឈ្មោះ ប៊ុត ធឿន អាយុ ៣៤ ឆ្នាំ ចំណែកកូន ស្រីរងគ្រោះ មានឈ្មោះ ធ ធ អាយុ ១៤ ឆ្នាំ ។
តាមការសារភាពរបស់ជនសង្ស័យ រូបនេះបានឲ្យដឹងថា ការចាប់រំលោភនេះ មិនមែនជាលើកទីមួយទេ គឺមានពីរ-បីដង រួចមកហើយ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ស្រុកពញាក្រែក កសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីចាត់ការបន្ត ៕
______________
ផ្តល់សិទ្ទិដោយៈdap-news