យុវជនល្មោភកាម ៧នាក់ចាប់រំលោភ បូកលើក្មេងស្រីអាយុ ១៧ឆ្នាំនៅមន្ទីរពេទ្យដ៏ សាហាវឃោរឃៅបំផុត
ខេត្ដត្បូងឃ្មុំ ៖ ក្រុមយុវជនទំនើង៧នាក់បានធ្វើសកម្មភាពចាប់រំលោភផ្លូវភេទលើនារីវ័យក្មេងអាយុ១៧ឆ្នាំម្នាក់យ៉ាងឃោរឃៅ ខណៈដែលនាងក្រមុំរូបនោះទៅមើលថែជំងឺម្ដាយនៅឯមន្ទីរពេទ្យស្រុកក្រូចឆ្មារកាលពីម៉ោងប្រមាណជាង៧យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ។
ប៉ុន្ដែក្រោយពីប្រព្រឹត្ដសកម្មភាពលើក្មេងស្រីរងគ្រោះរួចព្រឹកឡើងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលក្រូចឆ្មារបានបើកការស៊ើបអង្កេតនិងឈានទៅចាប់ខ្លួនបានជនល្មើសម្នាក់នៅលំនៅឋានបស់ជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ។ ចំណែកជនល្មើស៦នាក់ផ្សេងទៀតបានគេចខ្លួនបាត់ ។
លោកអនុសេនីយ៍ទោ ខៀវ ពៅ នាយប៉ុស្ដិ៍នគរបាលក្រូចឆ្មារបានឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ថា ក្មេងស្រីរងគ្រោះមានអាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ។ រីឯជនសង្ស័យម្នាក់ដែលបានចាប់ខ្លួនឈ្មោះ ធឿន ធី អាយុ១៨ឆ្នាំ មានទីលំនៅភូមិកើតហេតុប្រព្រឹត្ដបទល្មើស។
ធឿន ធី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្ដបទល្មើសរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះមែនខណៈក្មេងស្រីរូបនោះកំពុងដាំទឹកនៅខាងក្រោយមន្ទីរពេទ្យ ហើយពួកគេទាំង៧នាក់កំពុងផឹកស្រានៅក្បែរនោះ ។
ធឿន ធី បានបន្តទៀតថា អ្នកទៅចាប់នាងរំលោភដំបូងគេ គឺឈ្មោះ វែង ស បន្ទាប់មកដល់ខ្លួនជាអ្នកទី២ និងរំលោភបន្ដដល់អ្នកទី៦ ។ ចំណែក អ្នកទី៧ប្រព្រឹត្ដពុំបានសម្រេចទេ ។
លោកនាយប៉ុស្ដិ៍ ខៀវ ពៅ បានឱ្យដឹងបន្ថែមថា លោកបានទទួលព័ត៌មានពី ការរំលោភបូកនេះពីខាងមន្ទីរពេទ្យ ហើយលោកបានរាយការណ៍បន្ដទៅលោក អធិការនគរបាលក្រូចឆ្មារក៏ផ្ដើមឱ្យមានការស៊ើបអង្កេតនិងបង្ក្រាប ។ ទោះជាយ៉ាងណាខណៈនេះស្ថានភាពក្មេងស្រីរងគ្រោះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ៕
_________________ប្រភពពីនគរវត្ត
