កូនអ្នកមានអារ៉ាប់ បង្អួតរថយន្តទំនើប ផុតស៊េរីនៅឡុងដុង ម៉ាចាស់ដៃ
អំឡុងរដូវក្ដៅដ៏ពិបាកទ្រាំក្នុង
តំបន់អារ៉ាប់
កូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងប្រទេសទាំងនោះបាននាំ
គ្នាគេចចេញមករស់នៅទីក្រុងឡុងដុងមួយរយៈសម្ញែងរថយន្តទំនើបៗ
និងចាយវាយយ៉ាងខ្ជះខ្ជាយ។ នៅតាមដងវិថី និងសណ្ឋាគារ
គេអាចឃើញរថយន្តស៊េរីទំនើបរួមមាន Ferrari, Forgiato, Lamborghini,
Rolls-Royce និង Bugatti Veyron ចតស្អេកស្កះ។
គ្រាន់តែមុខសណ្ឋាគារមួយអ្នកអាចឃើញរថយន្តស៊េរីទំនើបដូចជា Rolls-Royce Phantom Coupés,
Land Rovers ស្លាកលេខមាស, Lamborghini, Ferrari និង Bugatti Veyron ដែលសរុបទៅមាន
តម្លៃជាង ៥ លានដុល្លារទៅហើយ
Land Rovers ស្លាកលេខមាស, Lamborghini, Ferrari និង Bugatti Veyron ដែលសរុបទៅមាន
តម្លៃជាង ៥ លានដុល្លារទៅហើយ
វត្តមាន
របស់ក្រុមកូនអ្នកមានក៏បានធ្វើឲ្យប្រជាជនក្នុងទីក្រុងឡុងដុង
មានការត្អូញត្អែរជាខ្លាំងផងដែរចំពោះការបើកបរមិនគោរពច្បាប់
និងបើកលឿនដូចប្រណាំងគ្នាលើដងវិធីក្រុងឡុងដុងជាដើម។
ឥលូវនេះរដូវក្ដៅនៅអារ៉ាប់ក៏ជិតបញ្ចប់ហើយក៏ជាពេលដែលពួកគេនឹង
នាំយករថយន្តទំនើបៗទាំងនោះត្រឡប់ទៅវិញដែរ។ អូខេ!
មុននឹងពួកគេនាំយករថយន្តទាំងនោះទៅវិញ
មើលរូបភាពរថយន្តដែលពួកគេយកទៅបង្អួតអ្នកក្រុងឡុងដុងតិចមើល៍!
ពេញចិត្តស៊េរីណាដែរ?
ប្រែសម្រួល៖ សីហា
ប្រភព៖ Dailymail
ប្រភព៖ Dailymail