Bitlocker សោកង់វ័យឆ្លាត អាចឲ្យអ្នកចាក់ពី ចម្ងាយតាម Smartphone បាន
គំនិតច្នៃប្រឌិតនៃការបង្កើតសោកង់វៃឆ្លាតឈ្មោះBitlock គឺពិតជាផ្ដល់ភាពងាយស្រួលមែនទែនដល់ម្ចាស់កង់រួមទាំងមិត្តភក្តិរបស់អ្នកផងដែរ។ Bitlock គឺជាសោវៃឆ្លាតមួយដែលអាចឲ្យអ្នកចាក់សោកង់ដោយគ្រាន់តែបញ្ជាតាមរយៈ Smartphone របស់អ្នកប៉ុណ្ណោះទោះជាអ្នកនៅកន្លែងណាក៏ដោយ។
Bitlock ប្រើថ្មប្រភេទលីចូមហើយអាចប្រើការបានរយៈពេល៥ឆ្នាំ។ វាអាចឲ្យប្រិយមិត្តដឹងពីទីតាំងដែលបានទុកកង់ដោយប្រើប្រព័ន្ធ GPS ក្នុងករណីដែលអ្នកភ្លេចថាបានទុកកង់នៅកន្លែងណាមួយ។ ក្រៅពីមុខងារGPS នៅមានមុខងារមួយទៀតគឺ Activity Monitor ដែលអាចផ្ដល់ទិន្នន័យពីរយៈចម្ងាយដែលអ្នកបានជិះកង់ ល្បឿន និងចំនួនកាឡូរីនៅក្នុងខ្លួនរបស់អ្នក(ដែលបានដុតកម្លោច)។ Bitlock អាចដំណើរការលើSmartphone ដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS និង Android។
ពេលដែលមិត្តភក្តិចង់ខ្ចីកង់ពួកគេគ្រាន់តែផ្ញើសារសុំការអនុញ្ញាតពីអ្នកហើយអ្នកគ្រាន់តែបញ្ជា(ចាក់សោ) ពីចម្ងាយតាមរយៈSmartphoneនោះជាការស្រេច។ ចំពោះតម្លៃសោកង់ Bitlock មួយនេះគឺ ១០០ដុល្លារ។
វីដេអូ៖