Nexus 6 កំពុងស្ថិតក្នុងដំណាក់ កាលពិសោធ
ទូរសព្ទត្រកូល Nexus ជំនាន់ថ្មី (Nexus 6)
កំពុងស្ថិតក្នុងដំណើរការធ្វើតេស្ដសាកល្បងពីសំណាក់Motorola
និងក្រុមបច្ចេកទេសAndroid (Google)។
សារព័ត៌មានអន្តរជាតិធំៗជាច្រើនអះអាងថា ទន្ទឹមនឹងព័ត៌មានដែល Nexus 6
ស្ថិតក្នុងដំណាក់កាលធ្វើពិសោធន៍ មានឈ្មោះពេញថា Motorola Shamu aka
Nexus 6 ទំនងជាបំពាក់អេក្រង់QHD ទំហំ ៥,២អ៊ីញ។
ដោយឡែកសម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ Google នឹងបំពាក់Android OS
ជំនាន់ L (Android L)។អាន៖ Google បង្កប់ខ្សែកាបអុបទិកក្រោមបាតសមុទ្រល្បឿនអ៊ីនធឺណិតដល់ទៅ ៦០Tb ក្នុងមួយវិនាទី
ប្រភព ដដែលបន្តថា អេក្រង់របស់Nexus 6 ធំជាងNexus ជំនាន់មុនដែលGoogle សហការជាមួយLG ត្រៀមលេចមុខមាត់នេះ មានកម្រិតច្បាស់រហូតដល់ 2392×1440 pixels (QHD) និងប្រើប្រាស់Chip ប្រភេទSnapdragon 801។
Google បានដើរសហការជាមួយបណ្ដាក្រុមហ៊ុនជាដៃគូជាច្រើន ទម្រាំឈានដល់ទិញបានក្រុមហ៊ុនក្ស័យធុន Motorola កាលពីខែឧសភា ២០១២ ក្នុងតម្លៃទឹកប្រាក់ ១២,៥ពាន់លានដុល្លារ លំអិត…។
ជំនាន់របស់ត្រកូលNexus៖
-ជំនាន់ទី១៖ Nexus One សហការជាមួយ HTC ចេញកាលពីខែមករា ២០១០
-ជំនាន់ទី២៖ Neuxs S សហការជាមួយ Samsung ចេញកាលពីខែធ្នូ ២០១០
-ជំនាន់ទី៣៖ Galaxy Nexus សហការជាមួយ Samsung ចេញកាលពីខែវិច្ឆិកា ២០១១
-ជំនាន់ទី៤៖ Nexus 4 សហការជាមួយ LG ចេញកាលពីខែវិច្ឆិកា ២០១២
-ជំនាន់ទី៥៖ Nexus 5 សហការជាមួយ LG ចេញកាលពីខែតុលា ២០១៣ (តម្លៃលើទីផ្សារបច្ចុប្បន្នតាមហាងនានា ប្រហែល ៤៨០ដុល្លារអាមេរិក)
- ជំនាន់ទី៦៖ Motorola Shamu aka Nexus 6
ទោះ បីជាព័ត៌មានខ្លះលេចចេញដូច្នេះក្ដី នៅមិនទាន់មានប្រភពណាទាន់បញ្ជាក់ពីកាលបរិច្ឆេទចេញវាយលុកទីផ្សារ និងតម្លៃប្រហាក់ប្រហែលនៅឡើយទេ។ ប៉ុន្តែកន្លងមក Nexus ទាំងអស់តែងបញ្ចប់សង្វាក់ ផលិតកម្មចុងឆ្នាំ (ចន្លោះពីខែ តុលា ទៅខែ ធ្នូ)។
ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ ibtimes; wikipedia