Lenovo ចៀសផុតពីការក្ស័យ ធនដោយសារតែ Smartphone និង Tablet
Lenovo
ជាក្រុមហ៊ុនចិនមួយដែលធ្លាប់ល្បីខាងផលិតកុំព្យូទ័រ
តែឥឡូវបែរជាងាកមកបង្កព្យុះភ្លៀងលើទៅផ្សារ Smartphone
ទៅវិញ។
ខណៈពេលដែលទីផ្សារ
កុំព្យូទ័រធ្លាក់ចុះ Lenovo
ត្រូវបានគេឃើញថាដូចជាមានទំនោរខ្លាំងទៅលើ Smartphone
ជាជាងកុំព្យូទ័រ។ ដោយសារតែអត្រាលក់ Smartphone
កើនឡើងបានជួយរក្សាប្រាក់ចំណូលរបស់ក្រុមហ៊ុនមួយនេះមិនឲ្យ
ធ្លាក់ចុះខណៈដែលអត្រាលក់កុំព្យូទ័រម៉ូដែល Lenovo
បានធ្លាក់ចុះរហូតដល់ទៅ ១១ភាគរយកាលពីឆ្នាំមុន។
ចំនួន Smartphone និងTablet របស់ Lenovo
ភាគច្រើនគឺត្រូវបានលក់តែនៅក្នុងទឹកដីកំណើតរបស់ខ្លួន (ចិន)
ប៉ុណ្ណោះខណៈដែលនៅទីផ្សារអាមេរិកដូចជាពុំសូវកាក់កបនោះទេ។
កាលពីឆ្នាំមុន Lenovo បានលក់Smartphone បានរហូតដល់ទៅ
១៥,៨លានគ្រឿងរីឯ Tablet បានចំនួន ២,៣លានគ្រឿង
តែដោយឡែកផលិតផលកុំព្យូទ័រ Lenovo លក់បានតែចំនួន ១៤,៥លានគ្រឿង។
នេះបើតាមការអះអាងរបស់សារព័ត៌មាន The New York Time។
មាននរណាជាប្រិយមិត្តរបស់ Lenovo អត់?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ gigaom
ប្រភព៖ gigaom