Antonio Conte ចូលដឹកនាំ ក្រុមជម្រើសជាតិ អាសូរីអ៊ីតាលី ជាផ្លូវការ
ក្រុងរ៉ូម៖ អតីតគ្រូបង្វឹកក្លឹបជើងខ្លាំងសេះបង្កង់
Juventus, Antonio Conte ត្រូវបានតែងតាំងជា គ្រូបង្វឹកដឹកនាំក្រុម
ជម្រើសជាតិអាសូរីអ៊ីតាលី ជាផ្លូវការហើយ ដើម្បីជំនួសតំណែងលោក Cesare
Prandelli ដែលបានចុះចេញពីតំណែង ក្រោយបញ្ចប់ World Cup ឆ្នាំ២០១៤
នៅប្រទេសប្រេស៊ីល ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានធ្វើការតែងតាំង និងបានចុះកិច្ច សន្យារយៈពេល២ឆ្នាំ ជាមួយនឹងលោកគ្រូបង្វឹក ជនជាតិអ៊ីតាលី វ័យ៤៥ឆ្នាំ Conte ក្នុងដឹកនាំអ៊ីតាលីលេងក្នុងវគ្គជម្រុះ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០១៦នៅប្រទេសបារាំង ហើយក៏បានក្លាយទៅជា គ្រូបង្វឹកជំនាន់ទី១៨ផង ដែរក្នុងការដឹកនាំ ក្រុមម្ចាស់ជើងឯក World Cup ៤សម័យកាលមកនេះ ។
Antonio Conte គឺជាគ្រូបង្វឹកដ៏ជោគជ័យ មួយរូបនៅក្នុងក្លឹបអាជីព ជាពិសេសបានជួយក្រុម Juventus ឈ្នះពានរង្វាន់ Italy-Serie A បាន៣ឆ្នាំជាប់គ្នា ហើយក៏បានលាលែងពីតំណែងភ្លាមៗ នៅពេលដែលទទួលបាន ព័ត៌មានថាលោក Prandelli ចុះចេញពីតំណែងទៅដឹកនាំក្លឹប Galatasaray របស់តួគី បន្ទាប់ពីអ៊ីតាលីបានជ្រុះចេញ ពីតាំងពីវគ្គជម្រុះក្នុង ពូលD នៃ World Cup មកនោះ ។
តែយ៉ាងណាក៏ដោយ សហព័ន្ធបាល់ទាត់អ៊ីតាលី មិនបានបញ្ចេញព័ត៌មាន ពីប្រាក់បៀវត្សរ៍របស់ Conte នោះទេ ដោយ គ្រាន់តែបង្ហើបប្រាប់ថា សហព័ន្ធនឹងតំឡើងប្រាក់ខែ ក៏ដូចជាបន្ថែម bonus ឲ្យ Conte ច្រើនឡើងថែមទៀត ប្រសិនបើ គាត់អាចជួយឲ្យ អ៊ីតាលីឈ្នះកៅអី១ទៅ UEFA Euro 2016 បាន និងជួយស្រោចស្រង់ ពីចំណាត់ថ្នាក់ដែលកំពុងឈរ នៅលំដាប់លេខរៀងទី១៤ នាពេលបច្ចុប្បន្នតិចជាងនេះទៀតនោះ ខណៈដែលកម្ពុជា កំពុងស្ថិតនៅលេខទី ២០១ ក្នុងចំណាត់ថ្នាក់របស់ FIFA ប្រចាំខែសីហា ឆ្នាំ២០១៤នេះ ៕

លោកគ្រូបង្វឹក Antonio Conte
លោកគ្រូបង្វឹក Cesare Prandelli