Luis Suarez អាចចូលហ្វឹកហាត់ និងលេងឲ្យក្លឹប Barcelona វិញបានហើយ

8/15/2014 0 Comments A+ a-

ក្រុងបាសេឡូណា៖ កីឡាករខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្គាយ Luis Suarez ដែលត្រូវបានដាក់ពិន័យព្យួរការប្រកួតរយៈ ពេល៤ខែនោះ ត្រូវបានតុលាការកីឡាបន្ធូរបន្ថយទោស និងអនុញ្ញាតឲ្យធ្វើសកម្មភាព និងចូលលេងក្នុងក្លឹបថ្មី FC Barcelona វិញបានហើយ ។
តាមរយៈគេហទំព័រ BBC បានដកស្រង់របាយការណ៍ ដែលចេញសាលាក្តីកីឡា ជំហានដំបូងបានឲ្យដឹងថា ឆ្លងតាមការ ជំនុំជម្រះរឿងក្តីពីបទខាំកីឡាករ ខ្សែការពារក្រុមអ៊ីតាលី Chiellini កាលពីប្រកួតក្នុង World Cup ឆ្នាំ២០១៤មកនេះ បានបន្ធូរបន្ថយទោស មួយកម្រិតសម្រាប់ Suarez អាចធ្វើសកម្មភាពទាក់ទងនឹងកីឡា និងចូលហ្វឹកហាត់ក្នុងក្លឹប Barcelona បានដូចធម្មតា ព្រមទាំងចូលរួមប្រកួត ជាលក្ខណៈមិត្តភាព នៃក្លឹបអេស្ប៉ាញនេះបានផងដែរ ។
លើសពីនេះទៅទៀត តុលាការក៏បានអនុញ្ញាតឲ្យ ធ្វើពិធីបង្ហាញខ្លួនកីឡាករ ថ្មីវ័យ២៧ឆ្នាំ Luis Suarez នៅក្នុងក្លឹប FC Barcelona នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហាសប្តាហ៍ក្រោយនេះ ថែមទៀតផងនៅទឹកដី Camp Nou នៅមុនបើកឆាក ប្រកួតលីកអាជីព La Liga BBVA រដូវកាលឆ្នាំ២០១៤-២០១៥ ផងដែរ ។
តែយ៉ាងណាក៏ដោយ ការប្រកួតក្នុងលីកអាជីព La Liga, Copa del Rey និង UEFA Champions League ជាផ្លូវការ យ៉ាងណានោះ មិនទាន់ត្រូវបានតុលាការ CAS អនុញ្ញាតទាំងស្រុង នោះទេដោយត្រូវរង់ចាំ ធ្វើសេចក្តីសម្រេចចុងក្រោយ បន្តទៀតបើទោះបីជា Luis Suarez បានដឹងខ្លួនខុស និងធ្វើការសុំទោសជា សាធារណៈទៅហើយ នោះក៏ដោយ ៕