iPhone 6 ផលិតរួចរាល់ហើយ!!!!

8/15/2014 0 Comments A+ a-

សេចក្ដីរាយការណ៍ចុងក្រោយបានបញ្ជាក់ថា iPhone 6 នឹងបង្ហាញខ្លួននៅ ពាក់កណ្ដាលខែកញ្ញា ខណៈដែល Apple បញ្ជាទៅឲ្យក្រុមហ៊ុន ផ្គត់ផ្គង់ផលិតឲ្យបាន ៨០លានគ្រឿង។
ដោយឡែកនៅពេលនេះ សារព័ត៌មានចិនបានចុះផ្សាយថា ក្រុមហ៊ុនផ្គត់ផ្គង់ iPhone របស់ Apple បានបញ្ចប់ការផលិត ព្រោះតែផលិតបានគ្រប់ចំនួនទៅតាមការបញ្ជាពី Apple ហើយបានត្រៀមខ្លួន នឹងដាក់បង្ហាញនៅ ពាក់កណ្ដាលខែកញ្ញា។
iPhone 6 ត្រូវបានគេរំពឹងថា នឹងបង្ហាញចំនួនពីរម៉ូដែល ផ្សេងគ្នាទៅតាមទំហំអេក្រង់ ដោយមួយមានទំហំ ៤,៧អ៊ីង និងមួយទៀត ៥,៥អ៊ីង ហើយនឹងបង្ហាញនៅចុងឆ្នាំនេះ៕