អាថ៌កំបាំងថ្មីមួយ ទៀតពីយន្តហោះ បាត់ខ្លួន MH370 ធ្វើឲ្យអ្នកស្រាវជ្រាវស្រឡាំងកាំង
ជើងហោះហើរ
MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំងជាង៥ខែមកហើយនោះ
បានលេចចេញអាថ៌កំបាំងថ្មីមួយទៀតហើយ។
ទឹកប្រាក់ជាង១១ម៉ឺនរីងហ្គីត (ប្រហែល៣,៤ម៉ឺនដុល្លារអាមេរិក)
ត្រូវបានលួចយកពីគណនីធនាគារនៃអ្នកដំណើរ៤នាក់ដែលបាត់ខ្លួនទៅ
ជាមួយយន្តហោះម៉ាឡេស៊ីនោះ។
ប្រតិបត្តិ
ការដកប្រាក់ដែលគួរឲ្យឆ្ងល់នេះ បានកើតឡើងកាលពីថ្ងៃទី១៨
ខែកក្កដាកន្លងទៅ។ យោងតាមរបាយការណ៍របស់ធនាគារនៅទីក្រុងកូឡាឡុំពួរ
បានឲ្យដឹងថា ទឹកប្រាក់នៅក្នុងគណនី៣របស់អ្នកដំណើរ៣នាក់
ត្រូវបានផ្ទេរចូលទៅគណនីរបស់អ្នកដំណើរម្នាក់ទៀត
មុនពេលដកប្រាក់សរុបចេញពីគណនីទី៤នោះ។
នាយកដ្ឋាន
ស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌរបស់ម៉ាឡេស៊ី បានឲ្យដឹងថា៖
“យើងកំពុងស៊ើបអង្កេតលើករណីនេះ។
យើងនឹងមើលវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពរបស់ធនាគារ
ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ”។
អត្ថបទទាក់ទង៖ យុទ្ធនាការស្វែងរកជើងហោះហើរ MH370 អាចបន្តដល់ ១ឆ្នាំ
ចំណែក
ប្រភពមួយ បានប្រាក់សារព័ត៌មាន New Straits Times ថា៖
“យើងជឿជាក់ថាជនសង្ស័យបានដកលុយចេញពីគណនី (ទី៤)
នៃជនរងគ្រោះលើយន្តហោះ MH370 តាមរយៈម៉ាស៊ីន ATM នៅក្នុងតំបន់
Klang Valley”។
គិតមកទល់ពេលនេះ
ដំណើរការនៃការរុករកយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370
មានរយៈពេលជាង៥ខែមកហើយ
ដែលធ្វើឲ្យវាក្លាយទៅជាកំណត់ត្រាស្រាវជ្រាវដែលចំណាយលុយច្រើន
បំផុតក្នុងប្រវត្តិសាស្រ្ដអាកាសចរពិភពលោក។ ក្រុមស្រាវជ្រាវ
កំពុងរុករកក្នុងតំបន់ទឹកជ្រៅនៃមហាសមុទ្រឥណ្ឌា
លើផ្ទៃ៦ម៉ឺនគីឡូម៉ែត្រការ៉េ។
ជើង
ហោះហើរ MH370 បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមីនា
ក្រោយហោះចេញពីទីក្រុងកូឡាឡុំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង
ប្រទេសចិន ដោយផ្ទុកអ្នកដំណើរ២៣៩នាក់៕
អត្ថបទទាក់ទង៖ ការរុករកជើងហោះហើរ MH370 ជិតមានតម្រុយហើយ
ប្រែសម្រួល៖ សុខ សុវត្ថិ
ប្រភព៖ dailymail
ប្រភព៖ dailymail