Mata, Torres និង Pique អត់ជាប់ឈ្មោះក្នុង បញ្ជីជម្រើសជាតិ អេស្ប៉ាញទេលើកនេះ
កីឡាករ Juan
Mata, Fernando Torres និង Gerrard Pique
គ្មានឈ្មោះក្នុងបញ្ជីជម្រើសជាតិអេស្ប៉ាញ២៣នាក់របស់លោក Vicente
del Bosque
សម្រាប់ប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិបារាំងនៅថ្ងៃ
ព្រហស្បតិ៍សប្ដាហ៍ក្រោយនិងជម្រុះ Euro 2016
ទល់នឹងម៉ាសេដូនីនៅថ្ងៃទី៨កញ្ញាឡើយ។
លើក
នេះ លោក Del Bosque
បានផ្ដល់ឱកាសដល់កីឡាករថ្មី៥នាក់ដែលមិនធ្លាប់លេងជម្រើសជាតិ
សោះពីមុនមកឱ្យមានឈ្មោះក្នុងបញ្ជី
បន្ទាប់ពីបរាជ័យធ្ងន់កយ៉ាងមិននឹកស្មានដល់ក្នុងព្រឹត្តិការណ៍
FIFA World Cup 2014 នៅប្រេស៊ីលថ្មីៗនេះ។
គ្រូបង្គោលវ័យ៦៣ឆ្នាំដែលបាននាំអេស្ប៉ាញលើកពាន World Cup 2010
និង Euro 2012
និយាយថាឈុតថ្មីនេះគឺសម្រាប់ប្រកួតនាពេលបច្ចុប្បន្នតែជាការ
ដៅទុកសម្រាប់ពេលអនាគត។
ទោះ
ជាយ៉ាងនេះក្ដី
ម្ចាស់ពានរង្វាន់គ្រូបង្វឹកល្អជាងគេបំផុតលើលោកឆ្នាំ២០១២
បញ្ជាក់ថាការផ្លាស់ប្ដូរកីឡាករមួយចំនួនបែបនេះមិនមែនដោយសារ
មូលហេតុបរាជ័យនៅ World Cup ទេ
ប៉ុន្តែដោយសារកីឡាករមួយចំនួនបានចូលនិវត្តន៍ដូចជា Xabi Alonso,
Xavi Hernandez និង David Villa ជាដើម ស្របពេល Pique មានបញ្ហារបួស។
លោកបន្ថែមថាខ្សែបម្រើ Ander Hererra របស់ Manchester United
និងខ្សែប្រយុទ្ធ Rodrigo របស់ Valencia
ក៏អាចនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិដែរ
ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងមានរបួស។
តួនាទី | ឈ្មោះកីឡាករ | អាយុ | ធ្លាប់លេងឱ្យជម្រើសជាតិ | មកពីក្លិប |
អ្នកចាំទី | Iker Casillas (ប្រធានក្រុម) | ៣៣ឆ្នាំ | ១៥៦ដង | Real Madrid |
អ្នកចាំទី | David De Gea | ២៣ឆ្នាំ | ១ដង | Man Utd |
អ្នកចាំទី | Kiko Casilla | ២៧ឆ្នាំ | ០ដង | Espanyol |
ខ្សែការពារ | Raul Albiol | ២៨ឆ្នាំ | ៤៧ដង | Napoli |
ខ្សែការពារ | Mark Bartra | ២៣ឆ្នាំ | ១ដង | Barcelona |
ខ្សែការពារ | Mikel San Jose | ២៥ឆ្នាំ | ០ដង | Athletic Bilbao |
ខ្សែការពារ | Juanfran | ២៩ឆ្នាំ | ៩ដង(ស៊ុតចូល១គ្រាប់) | Atletico Madrid |
ខ្សែការពារ | Sergio Ramos | ២៨ឆ្នាំ | ១២០ដង(ស៊ុតចូល៩គ្រាប់) | Real Madrid |
ខ្សែការពារ | Jordi Alba | ២៥ឆ្នាំ | ២៩ដង(ស៊ុតចូល៥គ្រាប់) | Barcelona |
ខ្សែការពារ | Dani Carvajal | ២២ឆ្នាំ | ០ដង | Real Madrid |
ខ្សែការពារ | Cesar Azpilicueta | ២៥ឆ្នាំ | ៨ដង | Chelsea |
ខ្សែបម្រើ | Andres Iniesta | ៣០ឆ្នាំ | ១០០ដង(ស៊ុតចូល១១គ្រាប់) | Barcelona |
ខ្សែបម្រើ | Raul Garcia | ២៨ឆ្នាំ | ០ដង | Atletico Madrid |
ខ្សែបម្រើ | Cesc Fabregas | ២៧ឆ្នាំ | ៩១ដង(ស៊ុតចូល១៣គ្រាប់) | Chelsea |
ខ្សែបម្រើ | Koke | ២២ឆ្នាំ | ១០ដង | Atletico Madrid |
ខ្សែបម្រើ | Isco | ២២ឆ្នាំ | ២ដង | Real Madrid |
ខ្សែបម្រើ | Ander Iturraspe | ២៥ឆ្នាំ | ១ដង | Athletic Bilbao |
ខ្សែបម្រើ | Sergio Busquets | ២៦ឆ្នាំ | ៦៨ដង | Barcelona |
ខ្សែបម្រើ | Santi Cazorla | ២៩ឆ្នាំ | ៦៦ដង(ស៊ុតចូល១១គ្រាប់) | Arsenal |
ខ្សែបម្រើ | David Silva | ២៨ឆ្នាំ | ៨៣ដង(ស៊ុតចូល២០គ្រាប់) | Manchester City |
ខ្សែប្រយុទ្ធ | Pedro Rodriguez | ២៧ឆ្នាំ | ៤២ដង(ស៊ុតចូល១៤គ្រាប់) | Barcelona |
ខ្សែប្រយុទ្ធ | Paco Alcacer | ២១ឆ្នាំ | ០ដង | Valencia |
ខ្សែប្រយុទ្ធ | Diego Costa | ២៥ឆ្នាំ | ៤ដង | Chelsea |
ប្រភព៖ foxsports