សហជីព ៩ ត្រូវបាន GMAC ចោទថាបានធ្វើកូដកម្មខុសច្បាប់
រាជធានីភ្នំពេញ៖ ស
មាគរោងចក្រកាត់ដេរកម្ពុជា (GMAC )
កាលពីថ្ងៃទី២៣ខែសីហា បានសេចក្តីថ្លែងការណ៍មួយ បង្ហាញថាមានសហព័ន្ធ
សហជីព៩ដែលមិនមានបញ្ជីកាក្នុងរោងចក្រ
បានដឹកនាំកូដកម្មមិនត្រឹមត្រូវតាមនីតិវិធីនៃ ច្បាប់ស្តីពីការងារ
ដោយបានបិទផ្លូវសាធារណៈ និងតវ៉ាបានឈានដល់ការប្រីហិង្សា
វាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ Jiun Ye Garment Cambodia Co., Ltd
កាលពីថ្ងៃទី២០ ខែសីហា និងរោងចក្រ FWKK Cambodia Limited
កាលពីថ្ងៃទី២១សីហាជាដើម។
សេចក្តីថ្លែងការណ៍បានបញ្ជក់ថា
សហព័ន្ធសហជីពស្មារតីកម្មករខ្មែរ បានដឹកនាំដោយលោក មុំ សៀក
និងសហព័ន្ធសហជីពចំនួន៨ទៀត
រួមនឹងបក្សពួកបានរំលោភបំពានលើសិទ្ឋិរបស់កម្មករនិយោជិតភាគច្រើន
ដែលមិនចង់ចូលរួមការតវ៉ា ដោយបានរារាំង គំរាមកំហែង
ប្រីពាក្យសំដីមិនសមរម្យ បិទច្រកចេញចូលរោងចក្រ
ក្នុងគោលបំណងកុំឲ្យកម្មករភាគច្រើនបានចូលធ្វើការបាន។ក្នុងនោះផង
ដែរ សហព័ន្ធសហជីពស្មារតីកម្មករខ្មែរ និងបក្សពួក
បានបង្កឲ្យមានការតវ៉ាហិង្សានៅមុខរោងចក្រ Jiun Ye
ដែលបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរោងចក្រមួយចំនួនដូចជា ទ្វារ
កញ្ចក់បន្ទប់ ការិយាល័យ និងសម្ភារៈមួយចំនួនទៀត។
GMAC បានព្យាយាមលើកយកច្បាប់ជាច្រើន
មាត្រាមកបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍
ដែលរួមមានទាំងច្បាប់ការងារ និងក្រមព្រហ្មទណ្ឌផងនោះ
ដើម្បីស្នើដល់ស្ថាប័នមានសមត្ថកិច្ច
និងរាជរដ្ឋាភិបាលកម្ពុជាឲ្យមានការលើកកម្ពស់ស្មារតីឲ្យមានការអនុវត្ត
ច្បាប់ និងផ្តន្ទាទោសជនប្រព្រឹត្តបទល្មើស
ដើម្បីឲ្យមានការទុកចិត្តពីវិនិយោគិន
ដែលបានបោះទុករកស៊ីនៅកម្ពុជា។
GMAC បានហៅសហព័ន្ធសហជីព
ដែលបានដឹកនាំកម្មករតវ៉ា ទាំង៩នោះថា ជាសហជីពខិលខូច
និងជាការគំរាមកំហែងដ៏ធំទៅលើឧស្សាហកម្មកាត់ដេរ
និងផលិតស្បែកជើងទាំង២ខាងលើ ឲ្យវិនាសសាបសូន្យពីកម្ពុជា។
សារព័ត៌មានសេរី មិនអាចទំនាក់ទំនងសហព័ន្ធសហជីពទាំង៩នេះបានទេ នៅថ្ងៃនេះ៕
ប្រភពពី Free Press Magazine