អ្នក​មាន​បញ្ហា​ដី​ ទាមទារ​ឲ្យ​ក្រសួង​ យុត្តិធម៌​ដោះលែង​ តំណាង​អ្នក​ឡពាង​៥​នាក់

8/25/2014 0 Comments A+ a-

image (13)អ្នកភូមិ ​ឡពាង បឹងកក់ និង​បុរីកីឡា ​ប្រមាណ ១០០​នាក់ ដែល​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា បាន​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​តំបន់​បឹងកក់ ទៅ​កាន់​ក្រសួង​យុត្តិធម៌។
ក្រុម​អ្នក​ភូមិ​ដែល​ហែ​ក្បួន​មាន​កាន់​បដា​ផង មាន​បំណង​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ដោះលែង​តំណាង​ពួកគាត់ ៥​នាក់ ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចាប់​ដាក់​គុក ក្នុង​ពេល​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
នៅ​ម៉ោង ៩​ព្រឹក តំណាង​ក្រសួងយុត្តិធម៌ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​តវ៉ា ហើយ​សន្យា​ថា នឹង​បញ្ជូន​ញត្តិ​ពួក​គាត់​ទៅ​ដល់​ដៃ​លោក​រដ្ឋមន្ត្រី។ ក្រុម​អ្នក​តវ៉ា​ក៏​បាន​បន្ត​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ទៀត។
ទន្ទឹម​ពេល​នេះ​ដែរ កងកម្លាំង​ប៉ូលិស​និង​ប៉េអិម​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ ហែ​ក្បួន​សំដៅ​ទៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ។
សូម​រង់ចាំ​អាន​​ព័ត៌មាន​នេះ​ពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី