ផាកពិន័យពន្ធទ្វេរដង ម៉ូតូគេចពន្ធជាង ១០ គ្រឿងចូលពីថៃ
បន្ទាយមានជ័យ: រថយន្ដ
យីឌុបពាក់ស្លាកលេខតាកែវ 3A 0135
ដែលដឹកម៉ូតូថ្មីប្រភេទស្គុតទ័រ ម៉ាកហុងដាឃ្លីក ៥ គ្រឿង
ម៉ាកហុងដាស្គុបពី ៣ គ្រឿង ម៉ាក C B R ពីរគ្រឿង ម៉ាក M S X ១គ្រឿង
បើកបរដោយឈ្មោះ អ៊ូ វុទ្ធី ភេទប្រុស លំនៅស្រុកសំឡូតខេត្តបាត់ដំបងនោះ
ត្រូវបានឃាត់ចាប់និងផាកពិន័យប្រាក់ពន្ធ
ដោយមន្ដ្រីគយសហការជាមួយមន្ដ្រីយោធាការិយាល័យ
ទី២ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង
មន្ដ្រីនគរបាលព្រំដែនវរៈ ៨១៥ មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
និងមន្ដ្រីកងរាជអាវុធហត្ថស្រុកម៉ាឡៃ។ នេះបើតាមការដឹកពីលោក ឈុន
សុទ្ធាសុវណ្ណារី នៃគយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ។
ការឃាត់នោះ ធ្វើឡើងនៅវេលាម៉ោង ៤ និង ២៥ ទៀបភ្លឺថ្ងៃទី២៩ សីហា ២០១៤ ផ្លូវជាតិលេខ៥៩ ភូមិចម្បក់ ឃុំបឹងបេង ស្រុកម៉ាឡៃ បន្ទាប់ពីសង្ស័យលើរថយន្ដដែលដឹកទំនិញគីប ចេញទៅប្រទេសថៃ ហើយតែងតែវិលមកវិញនៅម្ដុំម៉ោង ១១ ទៅ ១២ យប់ តែលើកនេះបានវិលមកវិញនៅម៉ោងជាង ៤ ទៀបភ្លឺ។
លោក សុខ ភារម្យ ភ្នាក់ងារក្រុមគយចល័តអគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំខេត្ត បន្ទាយមានជ័យ ឲ្យដឹងថ្ងៃទី២៩ សីហា ថា ដោយក្រុមហ៊ុនទទួលសិទ្ធិនាំចូលម៉ូតូ និងមន្ដ្រីគយរឹតបន្ដឹងខ្លាំងប្រាក់ពន្ធគយ និងផាកពិន័យម៉ូតូ ១ គ្រឿងពីមុនតម្លៃស្មើ ៧១០ ដុល្លារ ឥឡូវអាចឡើងដល់ ១.០០០ ដុល្លារ។ ក្រុមហ៊ុន គេប៉ាវផ្ដាច់មុខ ដើម្បីកុំឲ្យមានអំពើរត់ពន្ធ។ បើរត់ពន្ធ ហើយត្រូវចាប់បាន ក៏ត្រូវបង់ផាកពិន័យខ្ពស់ ទើបតម្លៃលក់ម៉ូតូមិនអាចប្រជែងទីផ្សារ នឹងម៉ូតូរបស់ក្រុមហ៊ុនបាន៕H/L
ប្រភពពី CEN