អាជីវករលក់ដូរនៅ ផ្សារសួនច្បារជិត ២០០នាក់លើកគ្នាតវ៉ា មុខសាលាខេត្តស្ទឹងត្រែង
តំណាងអាជីវករម្នាក់ក្នុងចំណោមអាជីវករ
១៨៧នាក់បានលើកឡើងថាកន្លងមក
សាលាក្រុងស្ទឹងត្រែងបានចេញសេចក្តីប្រកាសឲ្យអាជីវកររុះរើ
អីវ៉ាន់ដោយខ្លួនឯង
ដើម្បីទៅលក់នៅទីតាំងថ្មីជាបណ្តោះអាសន្នសិន
ហើយតម្រូវឲ្យអាជីវកររើអីវ៉ាន់ឲ្យបានមុនថ្ងៃទី៥ ខែសីហា
ឆ្នាំ២០១៤ ប៉ុន្តែមកដល់ពេលនេះ
ក្រុមអាជីវករបាននិយាយតៗគ្នាថា
ពួកគាត់មិនរើទៅលក់នៅកន្លែងថ្មីនោះទេ ដោយនិយាយថា
កន្លែងថ្មីនោះនៅឆ្ងាយពិបាកក្នុងការធ្វើដំណើរ។
ក្រុមអាជីវករបានបញ្ជាក់ឲ្យដឹងទៀតថា
ការធ្វើបាតុកម្មនេះក្នុងបំណងស្នើសុំទៅអាជ្ញាធខេត្តសុំកុំឲ្យ
មានការផ្លាស់ប្តូរទីតាំងផ្សារបន្លែ
ព្រោះថាសព្វនេះពួកគាត់លក់ក្នុងមួយថ្ងៃចំណេញបានលុយត្រឹមតែ
២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះគ្រាន់នឹងបានដោះស្រាយជីវភាពគ្រួសារ
ហើយបើពួកគាត់ទៅលក់នៅកន្លែងថ្មីនោះ
គ្រប់ពេលធ្វើដំណើរទៅលក់
គឺគាត់ត្រូវចំណាយប្រាក់ថ្លៃម៉ូតូឌុបចំនួន៥ទៅ៥ពាន់រៀលទៀត។
ដូច្នេះការប្រកបរបររបស់ពួកគាត់ត្រូវខាត់បង់ច្រើន
ហេតុនេះហើយអាជីវករលក់ដូរនៅផ្សារសួនច្បារនឹងប្រឆាំងតវ៉ាមិនចេញពី
ទីតាំងចាស់នោះឡើយ៕
ប្រភពពី Free Press Magazine