ប៉ូលិស​ឃាត់ខ្លួន​យុវជន ​ម្នាក់វាយ​ម្ដាយ​បង្កើត ​និង​ដែក​ស្បែ​ង របួសធ្ងន់​បង្ខំ​ទារប្រាក់ ​ទិញ​ថ្នាំញៀន​

8/15/2014 0 Comments A+ a-

son_cen1បាត់ដំបង ​: ស្ត្រី​ជា​ម្ដាយបង្កើត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​កូន​ប្រុស​អកត្តញូ​ម្នាក់ បាន​ជេរប្រមាថ និង​យក​ដែក​ស្បែង វាយ​សំពង​បង្ខំ​ម្តាយបង្កើត​ទារ​ប្រាក់​យក​ទៅ​ទិញ​ថ្នាំញៀន​។
​លោក សំ វី​ឡុង មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង បានបញ្ជាក់​ថា យុវ​ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​បាន​កសាង​សំណុំរឿង​ចោទ​ពីបទ ហឹង្សា​ក្នុង​គ្រួសារ បញ្ជូន​ទៅកាន់​តុលាការ នា​រសៀល​ថ្ងៃ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​    ​
​ករណីនេះ កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​យុវជន​ដៃដល់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះកើតហេតុ ស្ថិតក្នុង​ក្រុម​ទី​៣២ ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
​លោក សំ វី​ឡុង មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង បានឲ្យដឹងថា កូនប្រុស​អកត្តញូ ដែល​ឃាត់ខ្លួន ឈ្មោះ ច័ន្ទ សៅ អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ កម្លាំង​អាវុធហត្ថ​ក្រុង បាន​ដកហូត​បាន​វត្ថុតាង​ដែក​ចុង​ស្រួច​មួយ និង​ដែក​ស្បែង​មួយ​។
​ចំណែក​ស្ត្រី​រងគ្រោះ​ជា​ម្តាយបង្កើត​ជនសង្ស័យ​ឈ្មោះ ឌុល សុភាព អាយុ ៥១​ឆ្នាំ របួស​យ៉ាង​ធ្ងន់ធ្ងរ​។​
​ស្ត្រី​រងគ្រោះ បាន​ប្រាប់​អាវុធហត្ថ​ថា ជនសង្ស័យ​ត្រូវជា​កូនប្រុស​បង្កើត នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា​នោះ​គឺ​វា បាន​ដើរ​ចូលមក​ដល់​ផ្ទះ ហើយ​ស្រែកជេ​រឡូរឡា​រទាំង​ម្ដាយ និង​អ្នកជិតខាង ហើយ​ចូល​ទៅ​រើកកាយ​សម្ភារៈ​ក្នុង​ផ្ទះ ដើម្បី​យកទៅ​លក់​បាន​ប្រាក់​ទិញ​ថ្នាំញៀន​ប្រើប្រាស់​។ ពេលនោះ រូបគាត់​បាន​ចូល​ទៅ​ឃាត់ ហាម​កូនប្រុស​អកត្តញូ​នេះ វា​ជេរប្រមាថ និង​យក​ដែក​ស្បែង​មក​វាយ​សំពង​ទៅ​លើ​រូប​គាត់​បណ្ដាលឲ្យ​រងរបួ​សយ៉ា​ង​ ធ្ងន់ធ្ងរ ហើយ​បាន​អ្នកជិតខាង​ជួយ​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​។​
​កូនប្រុស​អកត្តញូ បាន​សារភាព​ប្រាប់​អាវុធហត្ថ​ក្រុង​បាត់ដំបង​ថា ពិតជា​បាន​ចូលទៅ​ក្នុង​ផ្ទះ​រើកកាយ​សម្ភារៈ ដើម្បី​យកទៅ​លក់​បាន​ប្រាក់​ទិញ​ថ្នាំញៀន​ប្រើប្រាស់ ហើយ​ដោយ​ខឹង​អ្នកជិតខាង​និង​ខឹង​និង​ម្ដាយបង្កើត​ផង បាន​ស្រែក​ជេរ​និង​វាយ​ម្តាយ​
​ខ្លួនឯង​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​គាត់​ទៅ​កាន់ជើង​អ្នកដទៃ និង​ហាមឃាត់​មិន​ឲ្យ​យក​ឥ​វ៉ាន់​ទៅ​លក់​ប្រាកដ​មែន​។​
​លោក សំ វី​ឡុង បានបញ្ជាក់​ថា យុវជន​សង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង កសាង​សំណុំរឿង​ចោទ​ពី​បទ ហឹង្សា​ក្នុង​គ្រួសារ បញ្ជូន​ទៅកាន់​តុលាការ នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​
ប្រភពពី CEN