កូរ៉េខាងជើង ខ្លាំងដល់ថ្នាក់ផ្កាយ រណបពីទីអវកាស ក៏ចាប់យករូបភាព មិនបាន
កូរ៉េខាងជើង
ត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្ងាត់
បំផុតនៅលើលោក។ សម្ងាត់ដល់ថ្នាក់
សូម្បីតែផ្កាយរណបថតពីលើទីអាវកាស
ក៏មើលមិនឃើញប្រទេសដែលមានផ្ទៃក្រឡាជាង១២០ពាន់គីឡូម៉ែត្រការ៉េ
មួយនេះដែរ។
រូបភាពដែលថតដោយ NASA
ខាងក្រោមនេះ បានបង្ហាញពីទិដ្ឋភាពនាពេលរាត្រីនៅលើផែនដី
ដែលគ្របដណ្ដប់ដោយភ្លើងពណ៌ ប៉ុន្តែត្រង់ចំណុចប្រទេសកូរ៉េខាងជើង
គឺងងឹតស្ទើរតែសូន្យឈឹងតែម្ដង
ពោលគឺមានតែពន្លឺភ្លើងបន្តិចនៅត្រង់រដ្ឋធានីព្យុងយ៉ាងប៉ុណ្ណោះ។
ផ្ទុយ
ពីនេះវិញ ប្រទេសផ្សេងៗទៀតនៅជុំវិញនោះ ដូចជារុស្សី ចិន
និងកូរ៉េខាងត្បូង គេសង្កេតឃើញមានពន្លឺភ្លើងដ៏ចិញ្ចែងចិញ្ចាច
ជាពិសេសគឺរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង
ដែលមានចម្ងាយត្រឹមតែ៥៦គីឡូម៉ែត្រប៉ុណ្ណោះពីព្រំប្រទល់កូរ៉េខាងជើង៕
អត្ថបទទាក់ទង៖ រឿងពិត ប្លែកៗ៨យ៉ាង នឹកស្មានមិនដល់ពីកូរ៉េខាងជើង
អត្ថបទទាក់ទង៖ ធ្លាប់តែឮគេនិយាយអាក្រក់ពីកូរ៉េខាងជើងដល់ពេលទៅឃើញផ្ទាល់ភ្ញាក់ផ្អើលទៅវិញ
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ mail online
ប្រភព៖ mail online
