តុលាការចេញដីកា ចាប់ខ្លួនផ្កាយពីរ គឹម ម៉ាវិន្ថា ពីបទសម្លាប់ប្រពន្ឋចុង និងកូនស្រីអាយុ៦ឆ្នាំ
ជនសង្ស័យឈ្មោះ ជា សុខសំណាង ភេទប្រុស
អាយុ៣៤ឆ្នាំ និងកូនប្រសាលោក គឹម ម៉ាវិន្ថា
ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅ
ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីស៊ើបសួរ
និងចោទប្រកាន់ពាក់ព័ន្ឋ នឹងករណីឃាតកម្មលើស្ត្រីម្នាក់
និងកូនស្រីអាយុ៦ឆ្នាំ កាលពីអំឡុងខែមីនា ឆ្នាំ២០១៤។
ជាមួយនឹងការឃុំខ្លួនជនសង្ស័យខាងលើនេះ
ប្រភពព័ត៌មានបានឱ្យដឹងថា
នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានស្នើសុំដីកាតាមចាប់ខ្លួនមនុស្ស២
នាក់ទៀត ពីចៅក្រមសើុំបសួរសាលាដំបូងរាជធានីភ្នំពេញ
គឺលោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា អាយុ៥៧ឆ្នាំ មានងារជាឧកញ៉ា
និងជាអគ្គនាយកក្រុមហ៊ុនជី អេស ធី ដឹកអ្នកដំណើរ
និងម្នាក់ទៀតគឺជាកូនប្រុសបង្កើតរបស់លោកគឹម ម៉ាវិន្ថា ឈ្មោះស ធី
ឬ សែម គឹមរិទ្ធី អាយុ៣៣ឆ្នាំ។
ការស្នើសុំដីកាចាប់ខ្លួនមនុស្ស២នាក់នេះ
គឺផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះជា សំណាង
ជុំវិញករណីឃាតកម្មដែលបានបែកធ្លាយគឺសម្លាប់ម្ដាយក្មេកយកសពទៅ
ប្លុងចោលនៅជ្រោះពេជ្រនិល
ដែលជាប់ពាក់ព័ន្ធនឹងមនុស្ស២នាក់នេះដែរ។
ភ្ជាប់នឹងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ
ជា សំណាង ដែលបានឆ្លើយនៅចំពោះមុខសមត្ថកិច្ចថា
ខ្លួនមិនមែនជាជនដៃដល់សម្លាប់ម្ដាយនិងកូននោះទេ
ខ្លួនគ្រាន់តែបានដឹកសពយកទៅទម្លាក់ចោលនៅជ្រោះពេជ្រនិលប៉ុណ្ណោះ។
ចម្លើយបានសារភាពទៀតថា
សពត្រូវបានដឹកចេញពីបន្ទប់ដេករបស់ឪពុកក្មេកដែលមានអាសយដ្ឋាននៅ
ជាន់ទី១ ក្រុមហ៊ុនជី អេស ធី ដឹកអ្នកដំណើរ
ក្បែរអតីតរោងភាពយន្តសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
យោងលើចម្លើយរបស់ជនសង្ស័យបានទម្លាក់ករណី
ឃាតកម្មនោះទៅលើឪពុកក្មេកនិងកូនបង្កើត
សមត្ថកិច្ចក៏បន្តទៅឆែកឆេរបន្ទប់ដេករបស់ គឹម ម៉ាវិន្ថា
រកឃើញវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងមធ្យោបាយធ្វើសកម្មភាពរបស់
ឃាតកររួមមានដូចជា កំណាត់ឈើ កាំបិតមុខស្រួច
និងថង់ប្លាស្ទិកចំនួន២០ថង់ (សម្រាប់រុំសព)។
សមត្ថកិច្ចក៏បានប្រើប្រាស់បច្ចេកទេសរោយ
ម្សៅរកស្លាកស្នាមនិងខ្ចៅដៃ ជើងឃើញនៅទីនោះមានដិតដាមដោយឈាម។
សមត្ថកិច្ចអះអាងថា ដូចចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា សំណាង
ព្រោះភស្ដុតាងជាក់ស្ដែងជាមធ្យោបាយធ្វើសកម្មភាពនៅក្នុងបន្ទប់លោក
គឹម ម៉ាវិន្ថា ត្រូវជាប្ដីសពស្ត្រី វ៉ា ដារី អាយុ៣០ឆ្នាំ
និងកូនស្រី អាយុ៦ឆ្នាំ
នោះគ្រប់គ្រាន់សម្រាប់សមត្ថកិច្ចធ្វើរបាយការណ៍សំយោគដាក់បន្ទុកលើ
បុរសជាប្ដី ដើម្បីជូនស្ថាប័នអយ្យការអមសាលាដំបូង
និងសុំដីកាតាមចាប់ខ្លួនជនពាក់ព័ន្ធ។
តុលាការចេញដីកាឱ្យឃុំខ្លួនជនសង្ស័យជា
កូនប្រសា និងបានចេញដីកាតាមចាប់ខ្លួនបុរសជាឪពុកក្មេក
និងកូនបង្កើតម្នាក់ទៀតដែលពេលនេះមានដំណឹងច្បាស់លាស់ថា
២នាក់ឪពុកកូនបានគេចខ្លួនបាត់ទៅហើយ៕
ប្រភពពី Free Press Magazine