ឪពុករំលោភ កូនស្រីបង្កើត អាយុ ៤ឆ្នាំ ពេលបែកការ អ៊ុំស្រីប្តឹង សមត្ថកិច្ច ឲ្យចាប់ខ្លួន

8/27/2014 0 Comments A+ a-

rape girl 4បាត់ដំបងៈ ឪពុកចិត្តតិរច្ឆាន បានរំលោភកូនស្រីបង្កើតខ្លួន អាយុ៤ឆ្នាំ (យកម្រាមដៃលូកប្រដាប់ភេទ) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល លុះដល់ថ្ងៃទី២៥ ខែសីហា ទើបបែកធ្លាយ ដឹងដល់អ៊ុំស្រី ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា នៅចំណុចភូមិ.សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈជនសង្ស័យ មកលេងផ្ទះម្តាយ រួចនាំយកមកសាកសួរ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់។
លោក សេង លុច នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ពៅ សីហា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ចំណែកជនរងគ្រោះ មានអាយុ៤ឆ្នាំ ជាកូនស្រីបង្កើត។
លោក សេង លុច បានបញ្ជាក់ថា តាមរបាយការណ៍ បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ជនសង្ស័យ បានហៅកូនស្រី២នាក់បងប្អូនមកដេកជាមួយ ហើយបានឲ្យកូនមើលរឿងតុក្កតាក្នុងទូស័ព្ទដៃ មួយសន្ទុះជនសង្ស័យ ក៏មានអារម្មណ៍ ព្រោះប្រពន្ធមិននៅជិត ទៅធ្វើការនៅប្រទេសថៃបាត់ ពេលនោះជនសង្ស័យ (ឪពុក) បានយកម្រាមដៃខ្លួន លូកប្រដាប់ភេទកូនខ្លួនស៊ីជម្រៅ រួចក៏នាំគ្នាដេកលក់អស់ទៅ។ លុះស្អែកថ្ងៃទី២៤ ខែសីហា ជនសង្ស័យបានត្រឡប់មកផ្ទះម្តាយខ្លួន នៅភូមិវត្តតាមិម ឃុំអូរដំបង ស្រុកសង្កែបាត់ដំបង ទុកកូនឲ្យនៅដេកជាមួយម្តាយខាងប្រពន្ធ។ ពេលយប់ឡើង ក្មេងរងគ្រោះបានិយាយប្រាប់យាយថា ខ្លួនឈឺគូទ (ប្រដាប់ភេទ) យាយមិនបានដឹងរឿង និងចាប់អារម្មណ៍ ក៏យកថ្នាំមកលាបឲ្យចៅ ហើយដេកលក់ទៅ។ លុះថ្ងៃទី២៥ ខែសីហា ក្មេងរងគ្រោះនោមមកឈឺ ក៏បានប្រាប់យាយថា ឈឺគូទ ពេលនោះយាយតាមសួរ តែជនរងគ្រោះ មិនហ៊ានប្រាប់យាយទេ ដោយខ្លាចឪពុកវាយខ្លួន រឿងនេះបានដឹងដល់អ៊ុំស្រីខាងម្តាយ ក៏លួងលោមសួរក្មួយស្រី ទើបនាងប្រាប់ថា ឪពុកនាងបាន យកម្រាមដៃលូកលេង២ដង ក្រោយពីបានដឹងរឿងហើយ អ៊ុំស្រីបាននាំក្មេងស្រី មកមន្ទីរពេទ្យខេត្តពិនិត្យមើល រួចហើយក៏បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យជំនាញ ស្នងការនគរបាលខេត្ត ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងហើយ កម្លាំងជំនាញ បានស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា នាំយកមកសាកសួរ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើនេះ ទៅលើកូនខ្លួនឯង នៅថ្ងៃកើតហេតុខាងលើពិតប្រាកដមែន ដោយសារតែខ្លួនមានចំណង់ផ្លូវភេទ ខណៈប្រពន្ធខ្លួនមិននៅផ្ទះ ដោយបានទៅធ្វើការប្រទេសថៃចោលបាត់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២៧ ខែសីហានេះ ដើម្បីចាត់ការបន្តតាមច្បាប់៕
Photo by DAP-News
_________________
ផ្តល់សិទ្ទិដោយ៖dap-news