១៥ឆ្នាំរស់រងទុក្ខក្នុង គុកទាំងអយុត្តិធម៌ ប្ដឹងទារសំណង ១០លានដុល្លារជាការតបស្នង
រឿងក្ដីដ៏
អយុត្តិធម៌មួយ បានកើតឡើងចំពោះបុរសម្នាក់ឈ្មោះ Jabbar Collins
នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលបច្ចុប្បន្ននេះមានវ័យ ៤២ឆ្នាំ។
បុរសរងគ្រោះម្នាក់នេះ ត្រូវបានគេកាត់ទោសដាក់ពន្ធនាគារអស់ជាង ១៥
ឆ្នាំ ពីបទមនុស្សឃាត
ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីឆ្នាំ២០១០
ដោយសាររកឃើញថាលោកពុំបានប្រព្រឹត្តិកំហុស។
រឿងក្ដីដ៏ល្វីងជូរចត់នេះ
បានឈានទៅដល់ការប្ដឹងទាមទារសំណងពីសំណាក់លោក Collins
ក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ជាការតបស្នងនឹងរយៈពេលជាង
១ទសវត្សរ៍ដែលលោករស់នៅក្នុងគុកទាំងអយុត្តិធម៌។
“ខ្ញុំ
បានបាត់បង់ពេលវេលាដ៏មានតម្លៃនៃជីវិតរស់ក្នុងគុក
ហើយពេលនេះចាប់ផ្ដើមជីវិតម្ដងទៀត ក្នុងវ័យរាងចាស់បន្តិចទៅហើយ”។
“ខ្ញុំបានជម្នះទាមទារយុត្តិធម៌នេះមកវិញអស់រយៈពេល ២០ឆ្នាំ
ហើយនេះគឺជាលើកទីមួយ
ដែលខ្ញុំមិនចាំបាច់ក្រោកពីព្រឹកស្រែកទាមទារវាទៀត”។ លោក Collins
បានរៀបរាប់ប្រាប់សារព័ត៌មាន។
ការ
សម្រេចខុសក្នុងរឿងក្ដីលោក Collins
គឺជារឿងអយុត្តិធម៌មួយក្នុងចំណោមករណីជាច្រើន
ដែលជនរងគ្រោះត្រូវបានកាត់ទោសដាក់ពន្ធនាគារទាំងមិនបាន
ប្រព្រឹត្តិកំហុសទាល់តែសោះ ហើយក្រោយមកទទួលបានភាពស្អាតស្អំ
និងដោះលែងឲ្យមានសេរីភាពវិញ។ ទោះជាយ៉ាងណា ករណីលោក Collins
មានលក្ខណៈធ្ងន់ធ្ងរជាងគេ
ដោយសារលោកត្រូវចំណាយពេលយ៉ាងយូររស់រងទុក្ខក្នុងគុកទាំងគ្មាន
កំហុស។ សវនាការរដ្ឋប្បវេណីលើរឿងក្ដីទាមទារសំណងនេះ
នឹងត្រូវធ្វើឡើងនាថ្ងៃទី ២០ ខែតុលាខាងមុខ នៅតុលាការសហព័ន្ធ
Brooklyn ក្រុងញូវយ៉ក ។
លោក
Collins ត្រូវបានគេចាប់ខ្លួនដាក់ពន្ធនាគារក្នុងឆ្នាំ ១៩៩៤
ដោយសារព្រះរាជអាជ្ញាមួយរូបបានបង្ខំសាក្សីឲ្យទម្លាក់កំហុសលើលោក
និងបំបាត់ភស្តុតាងក្នុងពេលជំនុំជម្រះ។ ក្នុងឆ្នាំ ២០១០ រឿងក្ដីនេះ
ត្រូវបានសើរើឡើងវិញ ហើយលោក Collins
ត្រូវបានគេរកឃើញថាគ្មានកំហុសដូចការចោទប្រកាន់
និងដោះលែងឲ្យមានសេរីភាព។
កាលពីខែកក្កដាមុន លោក Collins បានទទួលប្រាក់
៣លានដុល្លារពីរដ្ឋម្ដងរួចមកហើយសម្រាប់សំណងផ្សេងៗ
ប៉ុន្តែពេលនេះលោកបានបន្តប្ដឹងទាមទារ
១០លានដុល្លារទៀតសម្រាប់សំណងដោយឡែក។
តើលោកអ្នកគិតថា បុរសម្នាក់នេះនឹងទទួលបានសំណង ១០ លានដុល្លារទៀតដែរយ៉ាងណា?
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ nydailynews
ប្រភព៖ nydailynews