នេត សុចរិយា ទទួលស្គាល់ ពីទំនាក់ទំនងជាមួយ ថៅកែស្រាជ្រៅជាងមិត្តធម្មតា
កញ្ញា នេត សុចរិយា ជាពិធីការិនី និង
ជាតារាសម្ដែង បានសារភាពប្រាប់គេហទំព័រ Sabay ថា ទំនាក់ទំនងរវាងនាង
និង ថៅកែស្រាម្នាក់ គឺលើសពីមិត្តធម្មតា។ ការសារភាពស្នេហ៍នេះ
គឺធ្វើឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មានធ្លាប់តាមប្រមាញ់អំពី
ទំនាក់ទំនងទាំងពីរថា ជាគូស្នេហ៍ស្អិតល្មួត
ហើយតែងតែបណ្ដើរគ្នាទៅចូលរួមកម្មវិធីតូច-ធំ ថែមទៀតផង។

ទោះបី ជាយ៉ាងណាក៏ដោយ សុចរិយា បានទទួលស្គាល់ និង ប្រាប់គេហទំព័រ Sabay នៅប៉ុន្មាននាទីមុននេះថា ទំនាក់ទំនងរបស់នាង និង ថៅកែស្រាម្នាក់នោះ បានកាន់តែបោះជំហានចូលទៅដល់ចំណុចខុសពីមិត្តធម្មតាហើយ តែនាងមិនបានប្រាប់អំពីដំណើរឆ្ពោះទៅរកការភ្ជាប់ពាក្យ ឬ ពិធីមង្គលការនោះឡើយ។
“ចាំមើល ១ ខែ ឬ ២ ខែ ទៀត នឹងដឹងរឿងនេះច្បាស់ហើយ”។ ចរិយានិងផងសើចផង។ ការលើកឡើងរបស់ នេត សុចរិយា បែបនេះនៅពេលឆ្លើយនឹងប្រភពមួយបានលើកឡើងថា នាងគ្រោងនឹងចូលរោងការឆាប់ៗនេះ ព្រោះភាគីខាងប្រុសកំពុងតែរំអុកសុំនាងរៀបការ។
បណ្ដាញ សារព័ត៌មានក្នុងស្រុក ក៏ដូចជា មិត្តិអ្នកសិល្បៈស្ទើរគ្រប់គ្នា ធ្លាប់បានលើឡើងអំពីទំនាក់ទំនងរបស់ នេត សុចរិយា និង ថៅកែស្រាម្នាក់នោះទេថា ជាគូស្នេហ៍នឹងគ្នា។ ប៉ុន្តែជារឿយៗ កញ្ញា នេត សុចរិយា បានច្រានចោលចំពោះព័ត៌មានទាំងនេះដោយថា “ខ្ញុំនិងគាត់ត្រឹមជាមិត្តភ័ក្ដិ”។ ប៉ុន្តែ នៅពេលនេះ សុចរិយា បានទទួលស្គាល់ថា នាង និង បុរសសញ្ជាតិម៉ាឡេស៊ីនោះ បានឈានលើសពីមិត្តហើយ ប៉ុន្តែ រង់ចាំមើល ១ ខែ ឬ ២ ខែទៀត ទើបដឹងច្បាស់អំពីដំណើរឆ្ពោះទៅជាគូអនាគតពិតប្រាកដ៕

អត្ថបទ៖ ខុត សីហា