ទំនាស់រឿង ជូតរថយន្ត វាយគ្នារងរបួស ទាំងសងខាង
នគរបាលមូលដ្ឋាន បានឲ្យដឹងថា
ភាគីទាំងពីរដែលវាយគ្នា ទៅវិញទៅមកមានទី១. ឈ្មោះ យ៉ៅហៀង ភេទប្រុស អាយុ២០ឆ្នាំ
ជាអ្នកវាយគេមុន,ទី២.ឈ្មោះ យ៉ៅ ហេង ភេទប្រុស អាយុ១៩ឆ្នាំ ដែលបំរុងគប់
កញ្ចក់រថយន្តគេ ,ទី៣. ឈ្មោះ នួន ដា អាយុ២២ឆ្នាំ
ស្រ្តីលក់ផ្កាដែលគេវាយនិងឈើជ្រុង ចំណែកទី៤.ឈ្មោះ សេង ឌី ភេទប្រុស
អាយុ២៣ឆ្នាំ ប្តីស្រ្តីលក់ផ្កា។
នគរបាលមូលដ្ឋានបានបន្តទៀតថា នៅមុនពេលកើតហេតុ
គឺប្អូនប្រុសយុវជន ដែលវាយគេមុននោះបានបោសសំអាតរថយន្តអ្នកដំណើរ
តែខឹងម្ចាស់រថយន្ត មិនឱ្យលុយ ក៏បានយកដុំថ្ម បំរុងគប់កញ្ចក់រថយន្តរបស់គេ
ដោយឃើញសកម្មភាពដូច្នេះស្រ្តីលក់ផ្កា ក្បែរគ្នាបាននិយាយស្តីបន្ទោសថា
គ្រាន់តែគេមិនឱ្យលុយម៉េច ហ្អែងចាំបាច់គប់កញ្ចក់រថយន្តរបស់គេ
គ្រាន់តែឮស្រ្តីលក់ផ្កាថា ឱ្យប្អូនរបស់ខ្លួនបែបនេះ យុវជនឈ្មោះយ៉ៅ ហៀង
ក៏បានទាញដំបងឈើជ្រុង មកវាយស្រ្តីខាងលើ បណ្តាលឱ្យរបួស ។ ដោយឃើញគេវាយប្រពន្ធ
របស់ខ្លួននោះ ប្តីរបស់ស្រ្តីលក់ផ្កា មានកំហឹងក៏បានទាញដែកបំពង់ទីប
វាយមកលើយុវជនដៃដល់វិញ បណ្តាលឱ្យរបួសដូចគ្នា ដែលបង្កឱ្យមានការភ្ញាក់ផ្អើល
ប្រជាពលរដ្ឋមកចោមរោមមើលហេតុការណ៍ ។
ភ្លាមៗសមត្ថកិច្ចបានចុះ
មកអន្តរាគមន៍ដោយឱ្យបញ្ជូន អ្នករងរបួសទាំងសងខាង ទៅព្យាបាលរបួសសិនទៅ ។
នៅក្នុងហេតុការណ៍នេះផងដែរមានប្រជាពលរដ្ឋ
ជាច្រើនមកចោមមើលហេតុការណ៍ពេលនោះសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ សម្រួលចរាចរ
ស្រាប់តែលេចមុខពីរអ្នកប្តី ប្រពន្ធមួយគូ
មកឈប់ម៉ូតូលើផ្លូវដើម្បីមើលហេតុការណ៍ ពេលនោះសមត្ថកិច្ចបានប្រាប់ថា
បើចង់មើលហេតុការណ៍ សូមយកម៉ូតូទុកដាក់ឱ្យស្រួលទៅកុំឈប់កណ្តាលផ្លូវ
គ្រាន់សមត្ថកិច្ចនិយាយមិនទាន់ដកដង្ហើម
ស្រួលបួលផងស្រាប់តែប្តីប្រពន្ធមួយគូនេះ បានថាឱ្យសមត្ថកិច្ចមិនសំចៃមាត់
រហូតដល់គេឃើញស្រ្តី ជាប្រពន្ធបានច្រានសមត្ថកិច្ចទៀតផង ។
ក្នុងនោះគេសង្កេតឃើញប្តីប្រពន្ធមួយគូនេះ មានប្រើប្រាស់វិទ្យុទាក់ទង
និងពាក់មួកនគរបាលផងដែរ បន្ទាប់ពីនិយាយឡាំប៉ា
ដាក់សមត្ថកិច្ចហើយនោះសមត្ថកិច្ច
បានសុំធ្វើការត្រួតពិនិត្យសម្ភារៈដូចជាវិទ្យុទាក់ទង ជាដើម។
ជុំវិញករណីខាងលើនេះ
សមត្ថកិចនគរបាលប៉ុស្តិ៍ចតុមុខ បានឃាត់ខ្លួនបុរសខាងលើ នឹងបានដកហូតយកអាយឌី
មកពិនិត្យ មើល រួចបានបញ្ជាក់ថា បុរសម្នាក់នោះជាមន្ត្រីបម្រើការ នៅក្នុង
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ ភ្លាមៗនោះ បុរសបង្ក ហេតុខាងលើ ដែលស្រែកដៀល
សមត្ថកិច្ចនឹងជេរប្រមាថ លើក្រុមអ្នកកាសែត បានដឹងកំហុសខ្លួនឯង ដោយរូបគេបាន
លើកដៃ សំពះ នឹងសុំទោស រួមទាំងសូមអង្វរដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខថា
ដោយសារខ្លួន ស្រវឹង ទើបនិយាយ សម្តីមិនសមរម្យ ដាក់សមត្ថកិច្ចនឹងអ្នកកាសែត
ហេតុនេះហើយខ្លួនសុំទោសផង។ ក្រោយដឹងកំហុសខ្លួនឯងបែបនេះ សមត្ថកិច្ចសម្រេច
ឲ្យបុរសខាងលើ និងស្រី្តម្នាក់នោះ ជិះម៉ូតូទៅបាត់ដោយពុំមានការឃាត់ខ្លួន។
ចុងបញ្ចប់គេឃើញប្តីប្រពន្ធ មួយគូខាងលើនេះ
ប្រែប្រួលឥរិយាបថ ដោយបានធ្វើកាសុំទោស មន្រ្តីនគរបាល
ដែលជាប្តីប្រពន្ធមួយគូនេះនិយាយថា ឱ្យយ៉ាងចាស់ដែនោះ។
_________________
ផ្តល់សិទ្ទិដោយៈdap-news