ការពរពោះស៊ីឈ្នួលនៅថៃ ៖ បវរកញ្ញាក៏លក់មេជីវិត
បន្ទាប់ពីការពរពោះនិងបង្កើតកូនស៊ីឈ្នួល
នៅថៃ ការលក់មេជីវិត កំពុង ក្លាយជាវិស័យឧស្សាហកម្មដែលកំពុង
តែកាក់កប អាចធ្វើមានធ្វើបានសម្រាប់
សេវាកម្មកើតស៊ីឈ្នួលនៅក្នុងប្រទេសថៃ ។
នៅពេលដែលរដ្ឋាភិបាលកំពុងតែចាត់វិធានការ
បោសសម្អាតបណ្ដាញ កើតស៊ីឈ្នួល ប្រព័ន្ធផ្សព្វផ្សាយនានានៅ
ក្នុងប្រទេសថៃក៏បានលាតត្រដាងពីសេវា កម្មលក់មេជីវិតផងដែរ ។
កន្លងមកគេ តែងតែចាប់អារម្មណ៍ទៅលើស្ដ្រីដែលចុះ កិច្ចព្រមព្រៀង
ពរពោះបង្កើតកូនស៊ីឈ្នួល ដែលភាគច្រើនស្ដ្រីមកពីតំបន់ជនបទ
ក្រីក្រអាចទទួលបានប្រាក់រហូតដល់ទៅ ជិត៥សែនបាត
ប្រហាក់ប្រហែល១ម៉ឺន ៥ពាន់ដុល្លារអាមេរិក សម្រាប់ការពរ
ពោះបង្កើតកូនម្ដង ។ ប៉ុន្ដែនៅពេលនេះ
ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានបង្វែការចាប់អារម្មណ៍ទៅលើវិស័យ
លក់មេ ជីវិត កំពុងតែរីករាលដាលពេញនិយម
នៅក្នុងទីផ្សារពរពោះកើតស៊ីឈ្នួល ។ គូ
ស្វាមីភារិយាដែលមិនអាចមានកូន ឬ
ប្ដីប្រពន្ធភេទដូចគ្នាចង់មានកូន អាច
ជ្រើសរើសមេជីវិតរបស់មនុស្សដែល ខ្លួនពេញចិត្ដជាបវរកញ្ញា
ឬបុរសសង្ហារ ណាមួយសម្រាប់ដាក់បញ្ចូលក្នុងស្បូន
បង្កកំណើតជាមួយស្ដ្រីដែលពរពោះស៊ីឈ្នួល ។
ទីផ្សារងងិតក្នុងលារលក់មេជីវិតកំពុង
តែមានអតិថិជនច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ
ដោយភាគច្រើនបានដាក់លក់ នៅតាមបណ្ដាញអ៊ីនធើណេត គេហទំព័រ
ទំនាក់ទំនងសង្គម ។ អតិថិជនភាគច្រើន ជាជនជាតិបរទេសបានចាប់អារម្មណ៍
យ៉ាងខ្លាំងទៅលើេ្មជីវិតមនុស្សដែលមាន
សម្រស់ស្រស់ស្អាតដូចជាបវរកញ្ញា ដើម្បីបានកូនមកមានសម្រស់ស្រស់
ស្អាតដូចគ្នា ។ អ្នកបង្ហាញម៉ូដបុរស និស្សិត
ជាទីពេញនិយមសម្រាប់ការទិញ មេជីវិតពីក្រុមគ្រួសារនៅបរទេស ។
មេជីវិតស្ដ្រីដែលមានសម្រស់ស្រស់
ស្អាតធម្មតាមានតម្លៃពី២-៥ម៉ឺនបាត ។
តារាភាពយន្ដមានតម្លៃប្រមាណ៨ម៉ឺន បាត
ចំណែកមេជីវិតរបស់បវរកញ្ញាវិញ មានតម្លៃរហូតដល់១លានបាត ។
ទាំងនោះមានតែគ្រួសារអ្នកនៅបរទេស
ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ទើប
អាចទិញមេជីវិតពីប្រុសស្អាតស្រីស្អាត សម្រាប់បង្កើតកូនខ្លួនឯង
។
ប៉ុន្ដែសកម្មភាពពរពោះបង្កើតកូន
ស៊ីឈ្នួលនៅថៃកំពុងតែត្រូវបានរដ្ឋាភិ
បាលបោសម្អាតជាទ្រង់ទ្រាយធំ ។ រដ្ឋាភិ បាលយោធា
កំពុងតែបង្កើតច្បាប់ថ្មី សម្រាប់ដាក់ទោសដល់អ្នកពរពោះក្នុង
គោលដៅពាណិជ្ជកម្ម (ពរពោះស៊ីឈ្នួល)
ត្រូវជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ។
ករណីពាណិជ្ជករជប៉ុនឈ្មោះ Mitsutoki
Shigeta អាយុ២៤ឆ្នាំ បានជួលស្ដ្រីថៃពរ
ពោះបង្កើតកូនឱ្យរាប់សិបនាក់កំពុង
ប្រឈមនឹងផ្លូវច្បាប់នៅក្នុងប្រទេសថៃ ។
តាមលទ្ធផលស្រាវជ្រាវពាណិជ្ជករជប៉ុន
បានជួលស្ដ្រីឱ្យបង្កើតកូនដល់ទៅ២១នាក់
មិនមែន១៦នាក់ដូចព័ត៌មានពេលដំបូង នោះឡើយ
ហើយបានបញ្ជូនក្មេងទាំង នោះ៩នាក់ចេញពីប្រទេសថៃរួចហើយ។
ស្ដ្រីដែលពរពោះបង្កើតកូនភាគច្រើននៅ
ប្រទេសថៃ ប៉ុន្ដែមេជីវិតវិញ មាន សញ្ជាតិផ្សេងៗគ្នាតាំងពីស្វីស
អេស្ប៉ាញ អូស្ដ្រាលី អ៊ីស្រាអែល អាមេរិក ដើម្បី
បង្កាត់ឱ្យកូនមានរូបសម្បត្ដិស្រស់ស្អាត ៕
- ប្រភពពីនគរវត្ត