ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ រំលោភ​ក្មេង​ស្រី​ អាយុ​៧​ឆ្នាំ​បាន​ស​ម្រ​ច ​៧​ដ​ងត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

8/26/2014 0 Comments A+ a-

young boyខេត្ដសៀមរាប ​ ៖​ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​បាន​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ ក្មេង​ស្រី​ជីដូនមួយ​អាយុ​៧​ឆ្នាំ​បាន​សម្រេច​ចំនួន​៧​ដង​នៅ​ប្រទេស​ម៉ា​ឡេ​ ស៊ី​ រួច​ហើយ​ ស្ដ្រី​ជា​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​និង​អង្គការ​ ការពារ​សិទ្ធិ​កុមារ​នៅ​ក្នុងស្រុក​ខ្មែរ​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ ។​
​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មិន​ទាន់​បាត់​ធុំក្លិន​ទឹកដោះ​ម្ដាយ​ ហើយ​ ប្រព្រឹត្ដ ​អំពើ​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ​បាន​ធ្វើ​ ឡើង​នៅ​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៤​ខែសីហា​ ឆ្នាំ​២០១៤​ នៅ​ក្នុង​សង្កាត់​គោក​ចក​ ក្រុង​ សៀមរាប​បន្ទាប់​ពី​លិខិតឆ្លងដែន​ជន​ សង្ស័យ​រូប​នោះ​ផុតកំណត់​ហើយ​បាន​ ត្រឡប់​ចូល​ប្រទេស​សីហា​វិញ​ ។​
​លោក​វរសេនីយ៍ឯក​ ថង​ សា​គុណ​ ស្នងការ​រង​ទទួល​បន្ទុក​កណ្ដាល​យុត្ដិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដសៀមរាប​ បានឱ្យ​ដឹង​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែសីហា​ថា​ ករណី​នេះ​ត្រូវ​បាន​ខាង​អង្គ​ ការ​ការពារ​សិទ្ធិ​កុមារ​និង​គ្រួសារ​ជន​រង​ គ្រោះ​បាន​ធ្វើការ​តាមដាន​ចាប់តាំងពី​ ប្រទេស​ម៉ា​ឡេ​ស៊ី​រហូត​ឈាន​មក​ធ្វើការ​ ចាប់ខ្លួន​ជនសង្ស័យ​ទៅ​តាម​ពាក្យបណ្ដឹង​ របស់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ ។​
​លោក​បន្ដ​ថា​ យោង​តាម​ពាក្យបណ្ដឹង​ របស់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​មាស​ ពៅ​ អាយុ​ ១៥​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​គាប​ ឃុំ​ទឹក​ ថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​បាន​ទៅ​ស្នាក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាមួយ​បងប្អូន​ ហើយ​ក៏​មានគំនិត​មិនល្អ​ រហូត​ចាប់រំលោភ​លើ​ប្អូនស្រី​ជីដូនមួយ​ ដែល​មាន​អាយុ​៧​ឆ្នាំ​បាន​សម្រេច​ចំនួន​៧​ដង​ទើប​បែក​ការណ៍​មក​ដល់​ម្ដាយ​ ក្មេង​ ស្រី​រង​គ្រោះ​ក៏​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ ខ្លួន​តែ​ម្ដង​ ។​
​លោកស្នងការ​រង​បាន​បន្ថែម​ថា​ នៅ​ ក្នុង​ការ​សាកសួរ​ជនសង្ស័យ​បាន​សារ​ ភាព​ថា​ ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ទៅ​ លើ​ប្អូនស្រី​ជីដូនមួយ​ឈ្មោះ​ ធ​ ស​ អ​ ខ​ អាយុ​៧​ឆ្នាំ​ប្រាកដ​មែន​ កាល​រស់នៅ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​ ករណី​នេះ​កម្លាំង​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដសៀមរាប​កំពុង​ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ដ​តាម​ ផ្លូវច្បាប់​ ៕
-ប្រភពពីនគរវត្ត