ក្មេងស្ទាវពីរក្រុម វាយគ្នាដណ្តើម រឿងស្រីញី ក្នុង ភោជនីយដ្ឋាន ខមហ្វតស្តារ ទាំងថ្ងៃ
សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ខណៈនគរបាលមូលដ្ឋានមកដល់ ភោជនីដ្ឋាន ខមហ្វតស្តារ នេះភ្លាម ក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ បាននាំគ្នាជិះគេចខ្លួនបាត់អស់ ហើយពុំត្រូវបានឃាត់ខ្លួន សូម្បីតែម្នាក់។
សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា
ក្រុមក្មេងស្ទាវដែលបានបង្កហិង្សា ដណ្តើមស្រីគ្នានៅក្នុង ភោជនីយដ្ឋាន
ខមហ្វតស្តារនេះ ម្ខាងៗ មានគ្នីគ្នាពី៦នាក់ ទៅ១០ នាក់។
ប្រជាពលរដ្ឋនៅជិតភោជនីយដ្ឋាន ខមហ្វតស្តារ
នេះបានឲ្យដឹងថា ទីតាំងភោជនីយដ្ឋាន ខមហ្វតស្តារនេះ ប្រៀប ដូច ជាក្លឹបអីញ្ចឹង
បានបើកអាជីវកម្ម ទំាងយប់ ទាំងថ្ងៃ ហើយកន្លែងនេះក៏ឧស្សាហ៍កើតរឿងរ៉ាវ វាយតប់
របស់ ក្រុមក្មេងៗស្ទាវផងដែរ ៕
_______________________
ផ្តល់សិទ្ទិដោយ៖dap-news