រដ្ឋមន្ដ្រីក្រសួង ធនធានទឹក អំពាវនាវឱ្យ ប្រជាពលរដ្ឋ រាជធានី ខេត្ដ ចំនួន១៤ ប្រុង ប្រយ័ត្ន ចំពោះបញ្ហា អាកាសធាតុ
ភ្នំពេញ ៖ ជាថ្មីម្ដងទៀត
និងបញ្ជាក់បន្ថែម ទៅលើសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ
ដែលបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ដ្រី
ក្រសួងធនធានទឹកនិងឧតុនិយម លោកលឹម គានហោ បានអំពាវនាវទៅកាន់
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីខេត្ដ ចំនួន ត្រូវបង្កើនការប្រុង
ប្រយ័ត្នបន្ថែមទៀត ចំពោះបញ្ហាអាកាស
ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹក លោកចាន់ យុត្ថា
បានឱ្យដឹងថា ដោយមើល ឃើញពីប្រព័ន្ធ សម្ពាធទាប
នៅបន្ដជះឥទ្ធិពលមកលើប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០១៤នោះ រដ្ឋមន្ដ្រីក្រសួងធនធានទឹក
លោកលឹម គានហោ បានអំពាវនាវម្ដងទៀត ទៅដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន
ចំពោះបញ្ហាអាកាសធាតុ ដូចជាផ្គរភ្លៀងរន្ទះ ដែលកើតមានឡើង ។
បើតាមលោកចាន់ យុត្ថា រាជធានី ខេត្ដ ទាំង១៤
ដែលត្រូវទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់
ខេត្ដកំពង់ធំ ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ ខេត្ដព្រះសីហនុ ខេត្ដកែប
ខេត្ដស្វាយរៀង ខេត្ដព្រៃវែង ខេត្ដសៀមរាប ខេត្ដបាត់ដំបង
និងខេត្ដបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា
ឆ្នាំ២០១៤កន្លងទៅនេះ ក្រសួងធនធានទឹក បានចេញសេចក្ដី ជូនដំណឹង
ពីស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២-៣ថ្ងៃខាងមុខ ដោយសារ
តែមានប្រព័ន្ធសម្ពាធទាបមួយ កើតឡើងនិងអូសបន្លាយកាត់ពីលើអាងទន្លេមេគង្គ
ក្នុងប្រទេសថៃ និងប្រទេសឡាវ ហើយប្រព័ន្ធសម្ពាធទាបនេះ
នឹងធ្វើឱ្យរាជធានីខេត្ដជាច្រើន មានភ្លៀងធ្លាក់ពី បង្គួរទៅច្រើន ។
_________________
ផ្តល់សិទ្ទិដោយ៖dap-news