លោក ហេង សំរិន បដិសេធ​ព័ត៌មាន ​ថា​រដ្ឋសភា​នឹង​ចាត់​វិធាន ការ​ចំពោះ​បាតុកម្ម​ មុខ​ទូត​វៀតណាម

8/21/2014 0 Comments A+ a-

image (26)មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​បណ្ដាញ​សារព័ត៌មាន​វៀតណាម និង​បរទេស​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ថា ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន ប្រាប់​មេ​ដឹក​នាំ​វៀតណាម ថា រដ្ឋសភា​នឹង​ចាត់​វិធានការ​ចំពោះ​បាតុករ​ខ្មែរ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​នៅ ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា។
ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហេង សំរិន និង​សមាជិក​រដ្ឋសភា​មួយ​ចំនួន​ទៀត វិល​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​វៀតណាម។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ លោក យាង សុជាមេត្តា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដែល​បាន​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដូច​ត​ទៅ៖
ប្រភពពី វិទ្យុអាស៊ីសេរី