ពេជ្រ ថាវរ៉ា សច្ចាឈប់គិត ឈប់នឹករឿងស្នេហ៍ចាស់ ប្រកាសចូលសម្ដែងជាថ្មី

8/21/2014 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែងធ្មេញជំពើស កញ្ញា ពេជ្រ ថាវរ៉ា បន្ទាប់ពីផ្អាក ទទួលការសម្តែង ខ្សែភាពយន្តអស់ មួយរយៈពេលមួយខ្យល់ធំមកនោះ ពេលនាងបានប្រកាសទទួល ការសម្តែងជាថ្មីទ្បើងវិញ។ ប៉ុន្តែរឿងដៃគូជីវិត ស្នេហាត្រូវបានតារាស្រីរូបនេះ ប្រកាសបិទបេះដូង ទុកមួយរយៈពេលសិន ដើម្បីសាងជីវិតជាថ្មី ក្រោយពេលបរាជ័យ របួសស្នាមបេះដូងរួចមក ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤នេះ កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយថា រាល់ថ្ងៃនេះ នាងសុខតែកាយ តែពុំសូវសប្បាយចិត្តទេ ព្រោះបន្ទាប់ពីនាងជួបវិបត្តិ និងផ្អាកទទួលការសម្តែងសិល្បៈមកនោះ គឺរកចំណូលមិនបានទាន់តែសោះ ។ ហេតុដូច្នេះ ទើបពេលនេះនាងបានសម្រេចចិត្ត ប្រកាសចូលខ្លួន សម្តែងរឿងជាថ្មី ទ្បើងវិញ ។
តារាសម្តែង បរាជ័យរឿងសេ្នហា ពេជ្រ ថាវរ៉ា បាននិយាយបន្តថា "ឥទ្បូវនេះខ្ញុំបានទទួលយក ការសម្តែងវិញហើយ។ ម្យ៉ាងទៀតពេលខ្ញុំ ក៏បានចុះកុងត្រា(កិច្ចសន្យា)ថតរឿងនៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៤ នេះស្ថានីយនទូរសទ្សន៍CTN ដែលក្នុងសាច់រឿងនេះ គេតម្រូវឲ្យខ្ញុំ សម្តែងជាតួម្តាយ របស់តួឯក ..!" ។
តារាសម្តែង ពេជ្រ ថាវរ៉ា បានបញ្ជាក់ប្រាប់ថា សម្រាប់ខ្សែភាពយន្តថ្មី ដែលនាងទើបទទួលសម្តែងទ្បើងវិញនេះ គឺ មានចំណងជើងថា "សាកលវិទ្យាល័យកំណើតស្នេហ៍ខ្ញុំ" នឹងប្រើរយៈពេលថត រហូតដល់ទៅ ៣ ខែកន្លះទើបចប់។ ជាមួយគ្នានេះ តារាសម្តែងធ្លាប់តែមាន ស្នាមញញឹម បែរជាមកក្រៀមក្រំ នឹងរឿងស្នេហា កញ្ញា ពេជ្រ ថាវរ៉ា បានបន្ថែមថា ចាប់ពីថ្ងៃនេះតទៅ នាងនឹងឈប់នឹក ឈប់គិត ពីបញ្ហារឿងរ៉ាវស្នេហា ទៀតហើយ ពោលគឺ នាងនឹងយកពេលវេលា ដែលនៅសេសសល់ទាំងប៉ុន្មាន គិតគូរពីការរកស៊ី និងសិល្បៈជាថ្មី ។
គេនៅចាំបានថា តារាសម្ដែងសម្តីផ្អែម ពេជ្រ ថាវរ៉ា មុននេះ ត្រូវបានមហាជនដឹងស្ទើរគ្រប់គ្នាថា នាងបានជួប វិបត្តិផ្លូវ ចិត្ត ធ្ងន់ធ្ងរ រហូតប៉ងលេបថ្នាំ ធ្វើអត្តឃាត ដើម្បីបំបាត់ទុក្ខសោក ដែលបានជួបប្រទះ និងមិនអាច ដោះស្រាយបាន។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានប្រកាសប្រាប់ ដល់មហាជនអ្នកគាំទ្រ ពីការ ដកខ្លួនផ្អាកសិល្បៈមួយរយៈពេល ព្រោះយកពេលទំនេរ ព្យាបាលរបួសស្នេហ៍ ៕