ក្រសួងអប់រំ ពន្យល់ពីមូលហេតុ ដែលមិនអនុញ្ញាត ឲ្យប្រើម៉ាស៊ីន គិតលេខ ពេលប្រឡងបាក់ឌុប

8/02/2014 0 Comments A+ a-

ភ្នំពេញ៖ បន្ទាប់ពីក្រសួងអប់រំ ប្រកាសមិនឲ្យបេក្ខជន ដែលត្រៀមប្រលងបាក់ឌុប នៅថ្ងៃទី៤ និងទី៥ កក្កដាឆ្នាំ២០១៤ ដោយមិនអនុញ្ញាត ឲ្យប្រើម៉ាស៊ីនគិតលេខអំឡុងពេលប្រឡង ធ្វើឲ្យបេក្ខជនមួយចំនួន មានការងឿងឆ្ងល់និងព្រួយបារម្ភ ទើបក្រសួងអប់រំ បានចេញចម្លើយបំភ្លឺពីមូលហេតុ ដើម្បីធានានូវសមភាព និងយុត្តិធម៌សម្រាប់បេក្ខជនប្រឡងទាំងអស់។
ម៉ាស៊ីនគិតលេខជាឧបករណ៍ គិតលេខរហ័ស ដែលបេក្ខជនជារៀងរាល់អាចប្រើប្រាស់បាន តែសម្រាប់ឆ្នាំនេះការប្រឡង បាក់ឌុបមិនអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ធ្វើឲ្យបេក្ខជនមួយចំនួនព្រួយបារម្ភ ពីការប្រឡងរបស់ខ្លួន ដោយអះអាងក្រសួង អប់រំឆ្នាំនេះបណ្តឹងការប្រឡងបាក់ឌុបពេក សូម្បីតែម៉ាស៊ីនគិតលេខក៏មិនត្រូវបានអនុញ្ញាតដែរ។
តាមរយៈគេហទំព័រក្រសួងអប់រំ បានឆ្លើយសំណួរពាក់ព័ន្ធ ជាច្រើន  នឹងការប្រឡង ក្នុងនោះបានឆ្លើយបំភ្លឺទាក់ទង ទៅនឹងការ មិនអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខនេះ។
.តើបេក្ខជនប្រឡង អាចប្រើម៉ាស៊ីនគិតលេខ ក្នុងពេលប្រឡងបានទេ ? ហេតុអ្វី?
ចម្លើយ៖ បេក្ខជន ប្រឡងអាចមិនប្រើម៉ាស៊ីនគិតលេខ ក្នុងពេលប្រឡងបានទេ។ ហេតុផលមិនអនុញ្ញាត ឲ្យប្រើម៉ាស៊ីនគិត លេខ គឺដើម្បីធានានូវសមភាព និងយុត្តិធម៌សម្រាប់បេក្ខជនប្រឡងទាំងអស់ ពីព្រោះក្នុងចំណោមបេក្ខជន ទាំង ៩៣៤៥៦  នាក់ ពុំមានម៉ាស៊ីនគិតលេខ សម្រាប់ប្រើក្នុងពេលប្រលងដូចគ្នាទាំងអស់ទេ។
ការរៀបចំនូវវិញ្ញាសានីមួយៗ បានគិតគូរយ៉ាងល្អិតល្អន់ ផ្អែកទៅតាម ពេលវេលាដែលបានកំណត់។ ម៉ាស៊ីនគិតលេខ មានច្រើនប្រភេទរាប់មិនអស់ មានមុខងារប្រើប្រាស់ តិច ឬច្រើនទៅតាមតម្លៃខ្ពស់ ឬទាប ដែលពុំមានសមធម៌ និងយុត្តិធម៌ សម្រាប់បេក្ខជនទាំងអស់។ យើងពិបាកធ្វើការវែកញែក ឲ្យបានច្បាស់សម្រាប់ការកំណត់ម៉ាស៊ីនគិត លេខ បែបណាដែល អនុញ្ញាតអោយប្រើប្រាស់ ។ ការគិតលេខដោយខួរក្បាលនឹងបង្កើន ភាពរួសរវើកដល់ខួរក្បាល ធ្វើឲ្យមានការចងចាំបានល្អ៕
_______________
ផ្តល់សិទ្ទិដោយ៖looking today