ស្ត្រី​ម្នាក់​ខឹង​ប្តី​ទារ​លុយ ​យក​ទៅ​លេង​ល្បែង ​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​២ របួស​ធ្ងន់​

8/18/2014 0 Comments A+ a-

jump homeភ្នំពេញ ​ ​៖ ស្ត្រី​ម្នាក់​តូច​ចិត្ត​ប្តី​ទារ​លុយ​យក​ទៅ​លេង​ល្បែង​ ​និង​ពិបាក​ចិត្ត​ខ្លាំង​ពេក​បាន​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​២ ប​ណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់​តែ​ម្តង​ ​។
កើត​ហេតុ​កាល​ពី​វេលា​ម៉ោង​៥ល្ងាច​ ​ថ្ងៃ​ទី​១៧ ខែ​សីហា​ ​ឆ្នាំ​២០១៤ ចំណុច​ផ្ទះ​លេខ​៩៧E2​ ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​អូរ​ឫ​ស្ស​ទី​៣ ខណ្ឌ​៧មក​រា​ ​។
ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ​សុខ​ ​ណា​រី​ន​ ​អាយុ​២៥ឆ្នាំ​ ​មុខ​របរ​លក់​ដូរ​ ​រី​ឯ​ប្តី​កំហូច​ឈ្មោះ​ ​សុខ​ ​យិ​ន​ ​អាយុ​៤៣ឆ្នាំ​ ​មុខ​របរ​លក់​ដូរ​ ​។
ប្រភព​ព័ត៌មាន​ពី​អ្នក​ជិត​ខាង​និង​សាច់​ញាតិ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ប្តី​ប្រពន្ធ​បាន​ឈ្លោះ​ប្រកែក​គ្នា​ព្រោះ​ប្តី​បាន​ទារ​ លុយ​ពី​ប្រពន្ធ​យក​ទៅ​លេង​ល្បែង​ ​ហើយ​ប្រពន្ធ​មិន​ព្រម​ឲ្យ​ក៏​មាន​ខឹង​សម្បា​នឹង​គ្នា​ ​ធ្វើ​ឲ្យ​ប្រពន្ធ​ទ្រាំ​នឹង​ទ​ង្វើ​ដ​ដែ​លៗ​របស់​ប្តី​មិន​បាន​ ​ហើយ​ណា​មួយ​ពិ​បាន​ចិត្ត​នឹង​ជីវភាព​គ្រួសារ​ផង​ក៏​សម្រេច​ចិត្ត​លោត​ពី​លើ ​ផ្ទះ​ជាន់​ទី​២ តែ​សំណាង​ល្អ​ស្ត្រី​រង​គ្រោះ​គ្មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ​ ​។
ក្រោយ​ពី​កើត​ហេតុ​សាច់​ញាតិ​បាន​ដឹក​ស្ត្រី​រង​គ្រោះ​យក​ពី​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ​ផង​ដែរ​ ​៕

_________________
ប្រភពពីនគរវត្ត