Apple ​ដាក់​ឈ្មោះ​ឲ្យ​ iPhone ជំនាន់​ក្រោយ​រួច​​ហើយ

8/18/2014 0 Comments A+ a-

Apple ទើប​តែ​បាន​ព្រមាន​ថៃ​ចំពោះ​ការ​ហៅ​ឈ្មោះ iPhone ជំនាន់​ក្រោយ​ថា​ iPhone 6។ តែ​​​ឥឡូវ​ស្រាប់​តែ​វិប​សាយ​មួយ​នៅ​ទីក្រុង​​ហុងកុង​ឈ្មោះ Apple Daily បាន​ចុះ​ផ្សាយ​ថា​ Apple បាន​ដាក់​ឈ្មោះ​​ឲ្យ​ iPhone ជំនាន់​ក្រោយ​ទំហំ​ ៥,៥អ៊ីញ​រួច​ហើយ​ ខណៈ​ដែល​ទំហំ ៤,៧អ៊ីញ​នៅ​មិន​ទាន់​​ដឹង​ឈ្មោះ​​ពិត​ប្រាកដ។
​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ iPhone ទំហំ ៥,៥​អ៊ីញ​​នឹង​មាន​ឈ្មោះ iPhone 6L ដែល​​អក្សរ​ “L” តំណាង​ឲ្យ​ពាក្យ ​”Large” ឬ​ធំ​​ រី​ឯ​ iPhone ទំហំ ៤,៧អ៊ីញ ​​ប្រហែល​ជា​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ iPhone 6។
សារព័ត៌មាន ​​ Apple Daily ក៏​បាន​បង្ហាញ​​ពី​ Specs មួយ​ចំនួន​ដែល​ទាក់ទង​នឹង​​ថាមពល​ថ្ម​របស់​ iPhone ទាំង​ពីរ​ផង​ដែរ​។ ថាមពល​ថ្ម​របស់​ iPhone 6L (៥,៥អ៊ីញ)​ មាន​រហូត​ដល់​ទៅ 2 915mAh រី​ឯ​​iPhone ទំហំ ៤,៧អ៊ីញ​មាន​ថាមពល​ថ្ម​ 1 810mAh។ iPhone ទាំង​ពីរ​ម៉ូដែល​នឹង​បំពាក់​ដោយ​កញ្ចក់​គ្រីស្តាល់ Sapphire (Sapphire-crystal) ដែល​ធន់​នឹង​ការ​សឹក​រេចរឹល ​និង​មិនងាយ​​បែក៕

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ mashable