គ្រូបង្រៀន​នៅ​ បន្ទាយមានជ័យ​ ទាមទារ​ឲ្យ​មន្ទីរ​អប់រំ​ បំភ្លឺ​ពី​ការ​កាត់​ ឈ្មោះ​មេ​ប្រយោគ

8/02/2014 0 Comments A+ a-

RFA-bacIIក្នុង ​ការ​កែ​ទម្រង់​វិស័យ​អប់រំ​ឲ្យ​មាន​គុណភាព ក្រសួង​សាមី​មួយ​នេះ បាន​ដាក់​ចេញ​នូវ​កម្មវិធី​ថ្មី​មួយ គឺ​មុខ​វិជ្ជា​ចំនួន​៣ ក្នុង​ចំណោម​មុខ​វិជ្ជា​ទាំង​៧ នៅ​កម្រិត​វិទ្យាល័យ ត្រូវ​កាត់​ចេញ​មិន​ដាក់​ក្នុង​វិញ្ញាសា​ប្រឡង​ទេ។ បញ្ហា​នេះ បាន​បង្កើត​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ឡើង។
ក្រុម​គ្រូបង្រៀន​មួយ​ចំនួន​នៅ​ខេត្ត​ បន្ទាយមានជ័យ ដែល​បង្រៀន​ចំ​មុខ​វិជ្ជា​ដែល​ត្រូវ​កាត់​ចេញ អះអាង​ថា មិន​ត្រឹម​តែ​មុខ​វិជ្ជា​ទេ​ដែល​ត្រូវ​ខកខាន តែ​ថែម​ទាំង​គ្រូបង្រៀន​ខ្លួន​ឯង​ផ្ទាល់ ក៏​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជា​គណៈ​មេ​ប្រយោគ​ប្រឡង​ដែរ​ក្នុង​ឆ្នាំ​នេះ។
ក្រុម​គ្រូបង្រៀន​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខ​វិជ្ជា​បង្រៀន​របស់​ពួក​គេ​ត្រូវ​ក្រសួង​កាត់​មិន​ឲ្យ​ប្រឡង​បាក់​ ឌុប​ឆ្នាំ​នេះ ទាមទារ​ឲ្យ​មន្ទីរ​អប់រំ​ខេត្ត បញ្ជាក់​ពី​មូលហេតុ​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ជា​គណៈ​មេ​ប្រយោគ​ប្រឡង​បាន។
គ្រូបង្រៀន​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន ដូចជា នៅ​វិទ្យាល័យ អូរអំបិល និង​វិទ្យាល័យ សម្ដេចឪ ផង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ថា បើ​ទោះ​ជា​មុខ​វិជ្ជា​បង្រៀន​របស់​ពួក​គេ ត្រូវ​បាន​ក្រសួង​កំណត់​មិន​ដាក់​ចូល​សម្រាប់​វិញ្ញាសា​ប្រឡង​ទុតិយភូមិ ឬ​បាក់​ឌុប​ក្នុង​ឆ្នាំ​នេះ​ក៏ដោយ​ចុះ តែ​ថា ស្ថាប័ន​អប់រំ​នៅ​ថ្នាក់​ក្រោម​ជាតិ គប្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូបង្រៀន​ចំ​មុខ​វិជ្ជា ហើយ​កាត់​ចេញ មិន​អាច​ធ្វើ​ជា​គណៈ​មេ​ប្រយោគ​ប្រឡង​បាន។ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ក្រុម​គ្រូបង្រៀន​ទាំង​នោះ​និយាយ​ថា ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មាន​ឈ្មោះ​ធ្វើ​ជា​គណៈ​មេ​ប្រយោគ​ប្រឡង និង​ជា​គណៈកម្មការ​ខាង​ក្រៅ​ក្នុង​ឆ្នាំ​នេះ បែរ​ជា​មាន​បុគ្គលិក​មន្ទីរ និង​បុគ្គលិក​ការិយាល័យ ជាដើម៖ «សំឡេង»។
ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ ខេត្ត​បន្ទាយមានជ័យ លោក ឈើយ ចាន់ណា អះអាង​ថា បញ្ហា​ទាំងអស់​នេះ គឺ​ជា​បន្ទុក និង​ជា​ការ​រៀបចំ​ទាំង​ស្រុង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ លោក​បន្ត​ថា វា​ពុំ​មែន​ជា​ចំណាត់​ការ​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​នោះ​ទេ៖ «សំឡេង»។
សម្រាប់​ការ​ប្រឡង​កម្រិត​បាក់​ឌុប ឬ​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៤ នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ សីហា ខាង​មុខ។ ដោយ​ឡែក​ការ​ប្រឡង​ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុនៗ ដោយ​ក្រសួង​បាន​កាត់​ចោល​មុខ​វិជ្ជា​ចំនួន​៣ ក្នុង​ចំណោម​មុខ​វិជ្ជា​ទាំង​៧ ថ្នាក់​កម្រិត​វិទ្យាល័យ។ មុខ​វិជ្ជា​ដែល​ត្រូវ​កាត់​ចេញ​មិន​រាប់​បញ្ចូល​ក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ រួម​មាន ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ផែនដី។
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចាត់​ទុក​ចំណាត់​ការ​របស់​មន្ទីរ​អប់រំ នៅ​ពេល​នេះ​ថា ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ យ៉ាង​ណា ពួក​គេ​គប្បី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​តាម​រយៈ​វិធីសាស្ត្រ​នេះ ជា​ជាង​អ្នក​ដែល​ពុំ​មាន​ជំនាញ​ពាក់ព័ន្ធ ហើយ​ត្រូវ​បាន​ផ្ដល់​ឱកាស​វិញ​នោះ៖ «សំឡេង»។
ជា​រៀង​រាល់​ឆ្នាំ ពេល​មាន​ការ​ប្រឡង​ម្ដងៗ​សម្រាប់​កម្រិត​ទុតិយភូមិ ឬ​បាក់​ឌុប​នេះ ក្រុម​គ្រូបង្រៀន​នៅ​តាម​វិទ្យាល័យ ត្រូវ​កំណត់​ឲ្យ​ទទួល​បន្ទុក​ធ្វើ​ជា​គណៈ​មេ​ប្រយោគ​ប្រឡង​ផង និង​ជា​អ្នក​កែ​ផង៕
ប្រភពពី វិទ្យុអាស៊ីសេរី