កីឡាករស៊ុតបញ្ចូលទី បានច្រើនជាងគេ និងអាចឈ្នះ ស្បែកជើងមាសពី World Cup ឆ្នាំ២០១៤នេះ
World Cup៖ នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៤នេះ នឹងបញ្ចប់ជាស្ថាពរ ហើយក្នុងខណៈ
ដែលមានកីឡាករ៤រូប មកពីក្រុមជម្រើសជាតិផ្សេងគ្នា កំពុងតែនាំ
មុខគេពីការស៊ុតបញ្ចូលទី បានច្រើនជាងគេ ។
កីឡាករខ្សែបម្រើវ័យក្មេង James Rodriguez របស់កូឡុំប៊ីស៊ុតបញ្ចូលទី បាន៦គ្រាប់ច្រើនជាងគេ និងបញ្ចូន បាល់ចូល តំបន់គ្រោះថ្នាក់ឲ្យមិត្តរួមក្រុម ស៊ុតបាន២គ្រាប់ដែរនោះ បានអស់សិទ្ធិរកគ្រាប់បំប៉ោង សំណាញ់ទី ទៀតហើយដោយសារ កូឡុំប៊ីបានហាលអាវ បាត់ទៅហើយ ក្រោមថ្វីជើងរបស់ក្រុម ម្ចាស់ផ្ទះប្រេស៊ីល ក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ២-១ ទាំងប្រផិតប្រផើយ ។
ដូចគ្នានោះដែរអតីតម្ចាស់ស្បែកជើងមាស Word Cup 2010 ខ្សែបម្រើ Thomas Muller របស់អាល្លឺម៉ង់វិញ ខ្វះតែ ១គ្រាប់ទៀតប៉ុណ្ណោះ នឹងបាន៦គ្រាប់ទាន់ James Rodriguez ហើយ តែស្បែកជើងមាសអាចធ្លាក់ ទៅ James ដោយសារចំនួននាទី លេងតិចជាង Muller ដោយ កីឡាកររបស់ក្លឹប Bayern រូបនេះ (Muller) ត្រូវរកឲ្យបាន២គ្រាប់ពេល ជួបជាមួយអាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រនារាត្រី អាទិត្យខានស្អែកនេះ ខណៈដែលខ្សែប្រយុទ្ធ Lionel Messi របស់ អាហ្សង់ទីនកំពុងតែមាន៤ គ្រាប់ស្មើទៅនឹងខ្សែ ប្រយុទ្ធ ប្រេស៊ីល Neymar ។
តារាបាល់ទាត់វ័យ២២ឆ្នាំមកពីក្លឹប FC Barcelona, Neymar កំពុងស្ថិតក្នុងភាពស្រពិចស្រពិល នៅឡើយ បើទោះបីជា បានធូរច្រើន និងបានចូលហ្វឹកហាត់កាល ពីម្សិលមិញក៏ដោយពីរបួសខ្នង ធ្ងន់ធ្ងរនាពេល កន្លងក្រោយ ប្រកួតបញ្ចប់វគ្គ៨ ក្រុមទល់នឹងកូឡុំប៊ីឈ្នះ ២-១ នោះ ៕