Sky Whale កំពូលយន្តហោះ នាពេលអនាគត
កំពូលយន្តហោះអនាគត Sky Whale នឹងមានទំហំធំជាងយន្តហោះ Air Bus A380 ហើយស្រដៀងនឹងយានអវកាសខិតមានស្លាបដែលអាចស្វ័យផ្សារភ្ជាប់បាន ។ នេះជាសមិទ្ធិផលរបស់វិស្វករ Oscar
Vinals នៅអេស្បាញ ហើយវាត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត
ព្រមទាំងមានចំណុះផ្ទុកអ្នកដំណើរឡើងដល់ ៧៥៥នាក់
ផ្តល់ឲ្យភាពសន្សំសំចៃសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ។
កំពូលយន្តហោះ Sky Whale ត្រូវបានផលិតដោយមានបណ្តោយស្លាប ៨៨ម៉ែត្រ ដែល Airbus
380 បច្ចុប្បន្នមានត្រឹមតែ 80m ហើយ Boeing 747 មានត្រឹម 64m ប៉ុណ្ណោះ ។
ដងខ្លួនយន្តហោះត្រូវបានផលិតពីសរសៃចម្រុះ។ យន្តហោះនេះ
នឹងទទួលបានការបំពាក់ "ស្លាបរស់រវើក" ព្រមទាំងប្រើម៉ាស៊ីនរុញ hybrid ដែលមានប្រសិទ្ធភាពលើសពីយន្តហោះបច្ចុប្បន្ន ។
Sky Whale ក៏អាចហោះហើរបានចម្ងាយផ្លូវវែងជាង
ដោយពុំចាំបាច់បំពេញឥន្ធនៈបន្ថែម
ហើយវាក៏ត្រូវបានតម្លើងបន្ថែមនូវផ្ទាំងថ្មពិលព្រះអាទិត្យនៅពីលើ
ស្លាប ដើម្បីយកថាមពលពីពន្លឺព្រះអាទិត្យ ។ តាមវិស្វករ Oscar Vinals នោះ
គ្រឿងម៉ាស៊ីនរបស់យន្តហោះអាចផ្អៀងបាន ៤៥ដឺក្រេ
ធ្វើឲ្យយន្តហោះអាចចុះចតនៅលើផ្លូវឡើងចុះដែលខ្លីហើយតូច ។
ស្លាបរបស់ Sky Whale
ត្រូវបានបំពាក់បច្ចេកវិទ្យាស្វ័យផ្សារភ្ជាប់ពេលរងការខូចខាត ។
ក្រៅពីនោះប្រសិនបើយន្តហោះជួបគ្រោះថ្នាក់ខ្លួនរបស់វានឹង
ស្វ័យប្រវត្តិផ្តាច់ចេញពីស្លាប ជាហេតុជួយកាត់បន្ថយការបាត់បង់ជីវិត
។
ប្រសិទ្ធភាពនៃបណ្តាបច្ចេកវិទ្យា ត្រូវបានយកមកអនុវត្តធ្វើឲ្យ sky
whale បន្ថយនូវភាពកកិត
ឥន្ធនៈត្រូវផ្គត់ផ្គង់ព្រមទាំងទម្ងន់របស់វានាំឲ្យវាក្លាយជា
ប្រភេទយន្តហោះស្និទ្ធស្នាលនឹងធម្មជាតិហើយអ្នកពុំនឹកស្មានដល់ ៕
