លោក Shin Hyun Joon បណ្តើរស្រីស្អាត Yoo In Na លេចធ្លោជាងគេ លើកម្រាលព្រំក្រហម

7/18/2014 0 Comments A+ a-

កូរ៉េ៖ ក្រៅពីវត្តមាន របស់តារាជាច្រើនរូប ចូលរួមព្រឹត្តិការណ៍ នៅលើកម្រាលព្រំ ពណ៌ក្រហម ក្នុងនោះតារាស្រីល្បីៗ ក៏បានចូលរួមដូចគ្នា មានដូចជា លោក Hyun Bin, លោក Kim Woo Bin នាង Son Ye Jin,នាង Yoo In Na,នាង Kim So Eun,នាង So Hyun(4Minute) និងនាង Jung Yoo Mi។ អ្វីដែលធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លំាង គឺ លោក Shin Hyun Joon បានដណ្តើមស្រីស្អាត នាង Yoo In Na បណ្ដើរចូលរួម ព្រឹត្តិការណ៍នេះ។
នៅក្នុងព្រឹត្តិការណ៍ កម្រាលព្រំពណ៌ក្រហម សម្រាប់ពិធីបើកនៃកម្មវិធី "Bucheon International Fantastic Film Festival" លើកទី១៨ បានចាប់ផ្តើម។ មិនយូរប៉ុន្មាន លេចវត្តមានតារាកូរ៉េ ជាច្រើនរូប បានទាក់ទាញ ការ ចាប់អារម្មណ៍ ពីអ្នកចូលរួម និងទស្សនិកជន។ អ្វីដែលធ្វើឲ្យទស្សនិកជន នឹកស្មានមិនដល់ គឺនាង Yoo In Na និង លោក Shin Hyun Joon បានដណ្តើមគ្នា យ៉ាងស្និទ្ធស្នាលប្រៀបដូចជា គូសង្សារនឹងគ្នា ប៉ុន្តែតាមពិតអ្នកទាំង ២ នាក់ គឺជាពិធីករ ពិធី "Bucheon International Fantastic Film Festival" លើកទី១៨៕