ឪពុកព្រៃផ្សៃ វាយសម្លាប់កូនប្រុស អាយុ២ឆ្នាំ និងចបជីក ពេលកំពុង ដេកលក់ ក្នុងអង្រឹង
កំពង់ស្ពឺ ៖ ឪពុកចិត្ដព្រៃផ្សៃម្នាក់ បាន
ប្រព្រឹត្ដអំពើដ៏ថោកទាបនោះ គឺទាញចបជីក វាយសម្លាប់កូនប្រុសរបស់ខ្លួន
អាយុទើបតែ ២ឆ្នាំ ពេលកំពុងដេកលង់លក់នៅក្នុងអង្រឹង ក្រោមផ្ទះអ្នកស្គាល់គ្នា
បណ្ដាលឱ្យក្មេងរង គ្រោះស្លាប់ភ្លាមៗ រីឯឪពុកចិត្ដឃោរឃៅរូប នេះ
ត្រូវបានកម្លាំងនគរបាលចុះទៅចាប់ខ្លួន
បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។
អំពើយង់ឃ្នងដ៏សាហាវឃោរឃៅដែល សម្លាប់កូនប្រុសរបស់ខ្លួនអាយុទើបតែ២ឆ្នាំ ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិបុស្ស តានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ ស្ពឺ ។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ដកំពង់ស្ពឺ បាននិយាយថា បុរស ជាឪពុកដែលវាយសម្លាប់កូនប្រុសរបស់ខ្លួន និងចបជីក ហើយចាប់បោកដូចកង្កែបខាង លើនេះ ឈ្មោះសឿង ស៊ន ហៅទូច អាយុ ៣៣ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុក ភ្នំស្រួច ខេត្ដកំពង់ស្ពឺ រីឯក្មេងរងគ្រោះដែល មានអាយុទើបតែ២ឆ្នាំនោះ ឈ្មោះសឿង ចំរើន ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់បានឱ្យដឹងថា មុនពេលមានរឿង ដ៏សាហាវឃោរឃៅខាងលើនេះកើតឡើង ជនសង្ស័យបានសុំប្រពន្ធរបស់ខ្លួនទៅមន្ទីរ ពេទ្យ នៅទីរួមខេត្ដកំពង់ស្ពឺ ដោយសារតែ មិនស្រួលខ្លួន ហើយជននេះក៏នាំកូនប្រុស សឿង ចំរើនទៅជាមួយផងដែរ ទុកឱ្យប្រពន្ធ នៅផ្ទះ ។
សមត្ថកិច្ចបន្ដថា ក្រោយពីពិនិត្យនិងព្យា បាលជំងឺរួច ជនសង្ស័យរូបនេះក៏បានធ្វើដំណើរ ត្រឡប់មកផ្ទះវិញ ប៉ុន្ដែដោយសារធ្វើដំណើរ តាមផ្លូវយប់ទៅហើយនោះ ក៏ជួបអ្នកស្គាល់ គ្នាម្នាក់ឈ្មោះធី ដែលត្រូវជាបងប្អូនផងនោះ បានសុំចូលសម្រាកមួយយប់ នៅក្នុងភូមិ បុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ដើម្បីព្រឹកឡើងបន្ដដំណើរទៅផ្ទះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀត ថា ក្រោយពីសុំផ្ទះស្នាក់នៅរួចមក បុរសឈ្មោះ ធី ដែលជាសាច់ញាតិជនសង្ស័យបានអនុញ្ញាត ឱ្យស្នាក់នៅ ដោយដេកនៅក្រោមផ្ទះជាមួយ កូន រីឯម្ចាស់ផ្ទះដេកនៅលើផ្ទះ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះពេល យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៤ ម្ចាស់ផ្ទះបានឮសំឡេងក្មេង យំយ៉ាងខ្លាំង ក៏នាំគ្នាចុះមកលើ ស្រាប់តែឃើញ បុរសជាឪពុកកំពុងតែយកចបជីកទៅវាយសំពងកូនរបស់ខ្លួន និងចាប់បោកដូចសត្វកង្កែប បណ្ដាលឱ្យខ្ទេចក្បាលស្លាប់ភ្លាមៗតែម្ដងទៅ។
ក្រោយពីឃើញទិដ្ឋភាពដ៏សាហាវឃោរ ឃៅខាងលើនេះ ម្ចាស់ផ្ទះបានទាក់ទងទៅ សមត្ថកិច្ចមូលដ្ឋានចុះមកចាប់ខ្លួនភ្លាមៗ ដោយឡែកសពកុមារារងគ្រោះ ត្រូវបាន ម្ចាស់ផ្ទះទាក់ទងទៅម្ដាយមកទទួលយកសព កូន ទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរ បាលខេត្ដកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។
បើយោងតាមការសាកសួររបស់សមត្ថ កិច្ចនិងសាក្សីមួយចំនួនបាននិយាយថា បុរស ជាឪពុកដែលវាយសម្លាប់កូនប្រុសខ្លួនឯង យ៉ាងដូច្នេះ ដោយសារតែជននេះកើតជំងឺ សសៃប្រសាទ ហើយមុនពេលដែលសម្លាប់ កូនប្រុសខ្លួនឯងនោះ ជនសង្ស័យបានស្រមើ ស្រម៉ៃថា ប្រពន្ធរបស់ខ្លួនដែលនៅផ្ទះតែម្នាក់ ឯង កំពុងដេកជាមួយប្រុសផ្សេង ។
យ៉ាងណាក៏ដោយ ទង្វើដ៏សាហាវឃោរ ឃៅខាងលើនេះ មិនត្រូវបានសមត្ថកិច្ចនិង តុលាការលើកលែងឱ្យឡើយ ពោលត្រៀម បញ្ជូនជននេះទៅកាន់ពន្ធនាគារ ឃុំខ្លួនជា បណ្ដោះអាសន្ន រង់ចាំការបើកសវនាការកាត់ ទោស នៅពេលក្រោយ ៕