តាក់ស៊ីម៉ែតបុកប៉ះ រថយន្តលុចស៊ីស RX300 ផ្ទុះសំដីមួយសន្ទុះធំ
ភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែតបុកប៉ះរថយន្តលុចស៊ីស RX300 នៅចំណុចផ្លូវបែកជាបួនរង ការខូចខាតបន្តិចបន្តួច ប៉ុន្តែភាគីទាំង
សងខាងបានទាស់សម្ដីគ្នាមួយសន្ទុះធំ ជាង១ម៉ោង ទើបដោះស្រាយចប់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩
ខែកក្កដា ឆ្នាំ២០១៤ ត្រង់ចំណុចក្បែរផ្ទះសំណាក់វ៉ាស៊ិនតោន តាមបណ្ដោយ
ផ្លូវលេខ១១៨ កែងផ្លូវ លេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១
ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាកលុចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-5016 ជិះដោយ ប្ដីប្រពន្ធ២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ខណៈមកចំណុច ផ្លូវបែកជាបួនស្រាប់តែមានរថយន្តតាក់ស៊ីម៉ែតមួយគ្រឿងរបស់ ក្រុមហ៊ុនមហាកំផែង ពាក់ស្លាកលេខ ភ្នំពេញ 2Z-2010 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅ ពីកើត ទៅលិច ក៏បុកប៉ះរថយន្តលុចស៊ីសបណ្ដាលអោយកំពិតនិងឆ្កូតថ្នាំរថយន្ត បន្តិចបន្តួច។ បន្ទាប់ពី កើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាហើយក៏ទាស់សំដីគ្នា មួយប្រាវធំ ភ្លាមៗសមត្ថកិច្ច មូលដ្ឋានក៏បានចុះមកអន្តរាគមន៍ ការដោះស្រាយជាង១ម៉ោងទើបសម្រេចដោយភាគីខាងរថយន្ត តាក់ស៊ីម៉ែត្រព្រមសងសំណង៣០ដុល្លារដល់ភាគីរថយន្តលុចស៊ីសដើម្បី បញ្ចប់រឿង៕