ជនសង្ស័យម្នាក់ជិះម៉ូតូ ឆក់កាបូបពីនារីម្នាក់ បានសម្រេចត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានដោយសារម៉ូតូបែកកង់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញតាមនិងឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាព ឆក់យកកាបូបពីនារីម្នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៩
ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរវត្តមហាមន្ត្រី
ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលកំពុងល្បាតក្នុងមូលដ្ឋាន បានអោយដឹងថា ខណៈដែលពួកគាត់ កំពុងធ្វើការជិះម៉ូតូល្បាតស្រាប់តែប្រទះឃើញយុវជនម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-5910 ក្នុងល្បឿនលឿន ដោយក្នុងដៃ មានកាន់កាបូបយួរដៃរបស់មនុស្សស្រី១ពណ៌ស ដោយមានការសង្ស័យសមត្ថកិច្ចក៏បាន ជិះម៉ូតូ ប្រដេញតាមរហូតដល់ចំណុចផ្លូវច្រកចូលផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទី១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ម៉ូតូជនសង្ស័យបានបែកកង់ក្រោយ រួចជនសង្ស័យក៏បានផ្ដួលម៉ូតូចោលរត់ចូលច្រក ផ្ទះប្រជាពលរដ្ឋ ក៏ត្រូវសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានតែម្ដង។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច បាននាំជនសង្ស័យដាក់លើម៉ូតូដឹកយកទៅភ្លាមៗ។
ចំពោះអត្តសញ្ញាណជនសង្ស័យ នៅមិនទាន់ដឹង នៅឡើយទេ ចំណែកជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យផងដែរ ដោយមិនដឹង ទៅដល់ទីណាទេ ហើយសមត្ថកិច្ចក៏កំពុងស្វែងរកជនរងគ្រោះផងដែរដើម្បីធ្វើការសាកសួរ៕