Google បញ្ជូនស្មាតហ្វូន 3D ឡើងអវកាស ដើម្បីជួយ NASA

7/09/2014 0 Comments A+ a-

Google ចូលចិត្តនាំយកបណ្ដាឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ឡើងទៅកាន់អវកាស។ ដំបូង
ក្រុមហ៊ុននេះ បានអនុវត្តចំពោះ Nexus S និង One ចំណែកពេលនេះ គឺគម្រោងស្មាតហ្វូន
Project Tango
កិត្តិយសលើកនេះ នឹងបានទៅលើស្មាតហ្វូន Tango ជាទូរស័ព្ទមួយប្រភេទដែលអាចតាមដាន
សកម្មភាព ៣ទិសក្នុងពេលតែមួយ ដើម្បីបង្កើតជារូបភាព 3D នៃបរិយាកាសជុំវិញ។ ដោយ
សារតែសមត្ថភាពពិសេសរបស់ខ្លួន  ស្មាតហ្វូន Tango   នឹងត្រូវបានប្រើប្រាស់ ក្នុងគម្រោង
SPHERES នៃទីភ្នាក់ងារអវកាសអាមេរិក NASA
NASA នឹងប្រើប្រាស់បណ្ដាផ្កាយរណបដែលមានរាងមូល អណ្ដែតនៅលើអវកាស ដើម្បីបំពេញ
បេសកកម្ម ជំនួសអវកាសចរ។ មុខងារស្គាល់មុខមាត់ និងមុខងារគូររូប 3D រួមនឹងមុខងារផ្សេងៗ
ទៀតរបស់ Tango ក៏ស្របទៅតាមតម្រូវការរបស់ NASA ។
Google និង NASA នឹងបញ្ជូន Tango ឡើងទៅកាន់អវកាស នៅថ្ងៃទី ១១ កក្កដាខាងមុខ។ នៅ
លើបណ្ដាផ្កាយរណបរបស់ NASA ស្មាតហ្វូន Tango នឹងក្លាយជា “ខួរក្បាល” ជា “ភ្នែក” របស់
ស្ថានីយអវកាសអន្ដរជាតិ ISS ។ នេះគឺជាមោទនភាព សម្រាប់ក្រុមហ៊ុនមួយ ដែលមានការច្នៃ
ប្រឌិតខ្ពស់ តាំងពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់បណ្ដាគំនិតប្លែកៗ នៅលើអវកាស។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CBC/Engadget