“Expendables 3” ភាពយន្ត​ថ្មី​របស់​រ៉ាំបូ និង​លីលានជា វិលមកវិញហើយ!!!!

7/06/2014 0 Comments A+ a-

កំពូល​ខ្សែ​ភាពយន្ត​បាញ់​ប្រហារ​ដ៏​ល្បី​ល្បាញ “Expendales” ដែល​ប្រជុំ​ដោយ​តារា​ល្បី​ៗ​ទាំង​អាមេរិក​ និង​អាស៊ី នឹង​ចេញ​វគ្គ ៣​របស់​ខ្លួន​នៅ​ខែ​ក្រោយ​នេះ​ហើយ ប៉ុន្តែ​ខ្សែ​ភាពយន្ត​នេះ​មាន​បម្រាម​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម ១៣​ឆ្នាំ​ចូល​ទស្សនា​នោះ​ទេ។
សមាគម​ភាពយន្ត​អាមេរិក (MPAA) បាន​ធ្វើ​ការ​បញ្ជាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ ថា ខ្សែ​ភាពយន្ត “Expendables 3” មិន​អាច​បើក​ទូលាយ​សម្រាប់​អ្នក​ទស្សនា​គ្រប់​វ័យ​ឡើយ​ ដោយ​សារ​មាន​រូបភាព​អំពើ​ហិង្សា បាញ់​ប្រហារ សាហាវ​ៗ​ច្រើន។ ទោះ​យ៉ាង​ណា​​គេ​នៅ​តែ​រំពឹង​ខ្ពស់​ថា​ភាពយន្ត​នេះ​នៅ​តែ​ទទួល​បាន​ចំណូល​ច្រើន ខណៈ​វគ្គ ២​ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១០ មាន​ការ​កំណត់​អាយុ​អ្នក​ទស្សនា​ខ្ពស់​ជាង​នេះ​ទៅ​ទៀត (១៩ឆ្នាំ) ប៉ុន្តែ​នៅ​តែ​រក​បាន​ចំណូល​ជាង ៣១១​លាន​ដុល្លារ ដែល​ស្មើ​នឹង​ទុន​ចំណាយ​ ៣​ដង។
“Expendables”វគ្គ​ថ្មី​នេះ ​នឹង​មាន​ការ​វិល​ត្រលប់​របស់​តួ​ល្បី​ៗ​ក្នុង​វគ្គ​មុន​ៗ​ដូច​ជា Sylverster Stallone (រ៉ាំបូ), Joson Statham, Jet Li (លីលានជា), Dolph Lundgren, Randy Couture, Terry Crews, និង Arnold Schwarzenegger។ ចំណែក​តួ​ថ្មី​ៗ​មាន​ដូច​ជា Kellan Lutz, Ronda Rousey, Victor Ortiz, Glen Powell និង Robert Davi។
“Expendables 3” នឹង​​ចាប់​ផ្ដើម​បញ្ចាំង​នៅ​អាមេរិក និង​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៤។
ទស្សនា​ឈុត​ខ្លី​ៗ៖
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖
 digitaltrends