ហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់ កាប់ប្លន់យកទៅបាត់
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០០៩ ឡើងតែម២០១៣។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតមានជនសង្ស័យពីរនាក់ បានហៅម៉ូតូបុរសរងគ្រោះឱ្យឌុបពីស្កាយក្លឹប ទៅម្តុំកន្លែងកើតហេតុ ដោយឱ្យតម្លៃ ៨ពាន់រៀល ហើយបុរសរងគ្រោះ ក៏ព្រមឌុបជនសង្ស័យទាំងពីរនាក់ទៅ។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនសង្ស័យបានដកពូថៅ កាប់ទៅលើជនរងគ្រោះជាច្រើនពូថៅ រួចប្លន់យកម៉ូតូ គេចខ្លួនបាត់តែម្តង។ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
ប្រភពពី CEN