កម្មការិនី​រោងចក្រ ស៊ិចផ្លាស់អ៊ីនដាស់ ស្ទ្រីជាង១០០នាក់ បន្ត​ដួលសន្លប់

7/28/2014 0 Comments A+ a-


worker-20140726-wa0010កណ្តាល៖ កម្មកររោងចក្រកាត់ដេរ របស់ក្រុមហ៊ុន ស៊ិចផ្លាស់ អ៊ីនដាស់ស្ទ្រី ខូអិលធីឌី (Six Plus Industry Co., Ltd) ប្រមាណជាង ១០៥នាក់ បានបន្តដួល សន្លប់ភ្លាមៗ ក្រោយពីក្លិនឧស្ម័ន មានជាតិ ពុល បានភាយចេញពីខាងក្នុងរោងចក្រ នេះ  ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៤។
បច្ចុប្បន្ន​​កម្មការិនី​រងគ្រោះ​​ត្រូវ​​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្រុក​មុខ​កំពូល ។
បើតាមការអះអាង របស់កម្មការនីរងគ្រោះម្នាក់ឲ្យដឹងថា នេះ​​ជាលើក​ទី​​២ហើយ​​ ដែល​​កម្មការិនីរោងចក្រ​​ស៊ិចផ្លាស់ អ៊ីនដាស់ស្ទ្រី ខូអិលធីឌី ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលបានដួលសន្លប់ ខណៈ​នៅ​ថ្ងៃទី​២៦ កក្កដា កន្លងមក មាន​កម្មការិនី​ដួលសន្លប់​​ប្រមាណ​១៥០នាក់៕
កម្មការិនី​រងគ្រោះ​សម្រាកនៅមន្ទីរ​ពេទ្យកម្មការិនី​រោងចក្រ​​ស៊ិច​​ផ្លាស់​​អិនដាស្ទ្រី​ បន្ត​ដួលសន្លប់ កម្មការិនី​រោងចក្រ​​ស៊ិច​​ផ្លាស់​​អិនដាស្ទ្រី​ បន្ត​ដួលសន្លប់
ប្រភពពី Free Press Magazine