អ្នក​បុរី​កីឡា​ពីរ​នាក់​ ដួលសន្លប់​ក្នុង​ការប៉ះទង្គិច​ ជាមួយ​សមត្ថកិច្ច​ពេល​ តវ៉ា​នៅ​មុខ​សាលា​រាជ ធានី​ភ្នំពេញ​​

7/28/2014 0 Comments A+ a-


protest-1-2014-07-28អ្នក ​តវ៉ា​ទំនាស់​ដីធ្លី​មក​ពី​បុរី​កីឡា​ពីរ​នាក់​ដួលសន្លប់​នៅក្នុង​ ការប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​នេះ ។​ ការប៉ះទង្គិច ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​អ្នក​មាន​ទំនាស់​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ដែល​ភាគច្រើន​ជា​អ្នក​បុរី​កីឡា និង​អតីត​អ្នក​បឹងកក់​ប្រហែល​៨០​នាក់ ដាក់​គ្រឿង​បំពង​សម្លេង​ តវ៉ា​​មុខ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​អភិបាល​រាជធានី​បញ្ជាក់​ពី​គោលជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់ នៅក្នុង​ដំ​ស្រាយ​ជូន​ពួកគាត់ ។​
​អ្នក​ដួល​សន្លប់​ទាំងពីរ​នោះ​រួមមាន អ្នកស្រី​ប្រាក់ ប្រាក់ សុខ និង អ្នកស្រី ហែម ស្រី ​មកពី​បុរី​កីឡា​ទាំង​ពីរ​នាក់ ។​
​ក្រុមអ្នកតវ៉ា​បាន​និយាយថា ខ្លួន​ចង់បាន​អន្តរាគមន៍​ពី​អភិបាល​រាជធានី ដោយ​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លើ​ការបណ្ដេញ​ចេញ​ ពួកគា​ត់ ពី​ក្រុមហ៊ុន​ផាន​អ៊ី​មិច ។ ក្រុមអ្នកតវ៉ា​បាន​បន្តថា ភាព​គ្មាន​ដំណោះស្រាយ​នេះ​ចេះ​តែ​ពន្យារ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែល​ គាត់​មិន​អាច​រង់ចាំ​តទៅទៀត​បាន​ទេ ។​
​ក្រុមអ្នកតវ៉ា​បាន​ទាមទារ​ឲ្យ​អភិបាល​រាជធានី​ចេញមក​ជួប​តែ តែ​បែរជា​មាន​កងសន្តិសុខ​ចេញ​មក​រុញ ពួកគាត់​ឲ្យទៅ​នៅ​ម្ខាង​ផ្លូវ​ ដោយ​ថា​ការប្រមូលផ្ដុំ​របស់​អ្នក​តវ៉ា​បណ្ដាល់​ឲ្យមាន​ការកក​ស្ទះ​ចរាច​រណ៍ ។ កង​សន្តិសុខ​បាន​ប្រើប្រាស់​ដំបងឆក់ ដែល​បណ្ដាលឲ្យ​ស្ដ្រី​ទាំង​ពីរ​រូប​ដួលសន្ល​ប់ ។​
ប្រភពពី vodhotnews.com