រសួងមហាផ្ទៃ ថានឹងចាត់ការតាម ច្បាប់ចំពោះមេដឹកនាំ សកម្មជន សង្រ្គោះជាតិ

7/16/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃអង្គារ៍នេះ បានចេញលិខិតថ្កោលទោស ចំពោះការតវ៉ា របស់សកម្មជន គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកស្រី មួ សុខហួ នៅទីលានប្រជាធិបតេយ្យ ដោយចោទថា នេះជាសកម្មភាព អនាធិបតេយ្យ ប្រកបដោយឧបាយកល នយោបាយ ទុច្ចរិត ធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខសង្គម ។ មិនតែប៉ុណ្ណោះ ព្រមទាំងព្រមានចាត់វិធានការតាមច្បាប់ ចំពោះមេដឹកនាំសកម្មជន សង្រ្គោះជាតិ ដែលត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ទៀតផង ។
មេដឹកនាំ ក្នុងការតវ៉ាដណ្តើមយក ទីលានប្រជាធិបតេយ្យ ចំនួន៤នាក់ ដែលត្រូវបានឃាត់ខ្លួន នៅថ្ងៃមិញនេះ រួមមាន លោកស្រី មួ សុខហួ ជាមេក្លោង, លោក ម៉ែន សុថាវរិទ្ធ , លោក កែវ ភារម្យ និង លោក ហូ វ៉ាន់ ៕



 _______________
ផ្តល់សិទ្ទិដោយ៖dap-news