ឃាត់ខ្លួនជនសង្ស័យ ពីបទចាប់បង្ខាំង សិស្សស្រី វិទ្យាល័យម្នាក់

7/16/2014 0 Comments A+ a-


បន្ទាយមានជ័យៈ យុវជនម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ច ក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួន បន្ទាប់ពី បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចាប់បង្ខាំងក្មេងស្រីម្នាក់ ដែលទើបចេញ ពីសាលារៀន។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង១៥ និង១០ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានដឹកនាំ កម្លាំង ចុះឡោមព័ទ្ធ ហើយបានធ្វើការឃាត់ខ្លួន ជន សង្ស័យ  ឈ្មោះ ជួន លុយមិច ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ
ក្រុងសិរីសោភ័ណ មុនសិស្សថ្នាក់ទី ១១ ដោយ បានចាប់ បង្ខាំងក្មេងស្រីឈ្មោះ ពេញ ម៉ាន់ហ្វុង ភេទស្រី ១៦ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី ១៥ ខែកក្កដា  ខណ:ពេលដែល ក្មេងស្រីកំពុងចេញពីរៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរនាំ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល(DAP-NEWS)