ភូមិ​គ្រឹះ​អតីត​ស្នងការ​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុស​ង់​លើ​ដី​តំបន់ ​ព្រៃ​ទប់​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោល

7/04/2014 0 Comments A+ a-

pl1​ ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បើ​តាម​ការ​លើក​ឡើង​ពី​មន្ដ្រី​ក្រសួង​ក៏​ដូច​ជា​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​សំណង់​ និង​សុរិយោ​ដី​ខេត្ដ​ព្រះ​សីហ​នុ​ភូមិ​គ្រឹះ​ដ៏​ធំ​ស្គឹ​ម​ស្គៃ​ របស់​អតីត​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​លោក​តាក វណ្ណ​ថា​ អាច​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោល​ធ្វើ​ជា​គំរូ​ដូច​អ្វី​ដែល​កន្លង​ទៅ​ ក្រសួង​ធនធានទឹក​និង​ឧតុ​និយម​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ដ្រី​លឹ​ម​ គាន​ហោ​ ធ្លាប់​ប្រើ​គ្រឿងចក្រ​វាយ​រលំ​ ទៅ​លើ​ភូមិ​គ្រឹះ​ធំៗ​នៅ​តំបន់​ទំនប់​កប់​ ស្រូវ​នោះ​ផង​ដែរ​ ។​
​មន្ដ្រី​ដដែល​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ ខណៈ​រាជរដ្ឋាភិបាល​បាន​ចាត់​ឱ្យ​ប្រតិភូ​ របស់​ក្រសួងបរិស្ថាន​ស​ចុះ​មក​ពិនិត្យ​ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ ជុំវិញ​សំណង់​មិន​ប្រក្រតី​ជា​ច្រើន​ ឋិត​នៅ​តំបន់​ព្រៃ​ទប់​ដែល​ជា​បឹង​ប្រវត្ដិ​ សាស្ដ្រ​ស្ដុ​ប​ទឹក​ស្អាត​ទាំង​ពី​សម័យ​ដូនតា​ សម្រាប់​បម្រើ​ឱ្យ​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ នោះ​ ។​
មន្ដ្រី​ជំនាញ​អះអាង​ថា​ មក​ទល់​ពេល​ នេះ​សំណង់​ដ៏​ស្គឹ​ម​ស្គៃ​របស់​លោក​តាក​ វណ្ណ​ថា​ បាន​សង់​សម្រេច​ស្ទើរ​៨០​ភាគ​ រយ​ ប៉ុន្ដែ​សំណង់​នេះ​ឋិត​នៅ​ក្នុង​តំបន់​ ហាមឃាត់​ ដាច់ខាត​ត្រូវ​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោលលើកលែងតែ​លំនៅ​ឋាន​របស់​ ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​រស់នៅ​ជិត​វត្ដ​ឥ​ន្ទ​ញាណ​ និង​ជិតអង្គភាព​រដ្ឋាករទឹក​នោះ​តែ​ប៉ុណ្ណោះ​ ។​
​មន្ដ្រី​សាលាខេត្ដ​ព្រះ​សីហ​នុ​បាន​ធ្លោយ​ឱ្យ​ ដឹង​ថា​ ការ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ ដោយ​ក្រុម​ប្រតិភូ​ក្រសួងបរិស្ថាន​នៅ​ លើ​ដី​តំបន់​ព្រៃ​ទប់​ដែល​ជា​បឹង​ស្ដុ​ប​ទឹក​ ប្រវត្ដិសាស្ដ្រ​តាំងពី​សម័យ​ដូនតា​គ្រប់​ គ្រង​ដោយ​រដ្ឋ​ រក​ឃើញ​នូវ​ភាព​មិន​ ប្រក្រតី​នៃ​អំពើ​ឃុបឃិត​គ្នា​បែប​លក្ខណៈ​ ប្រព័ន្ធ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​ (​សម័យ​ លោក​ស្បោង​ សា​រ៉ាត់​មក​ម្ល៉េះ​)​ ។​ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​រាល់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ -​លក់​-​ទិញ​-​ផ្ទេរកម្មសិទ្ធិ​ ជួល​ បញ្ចាំ​ ឬ​  អំណោយទាន​ណាមួយ​ត្រូវ​បាន​ហាមឃាត់​ និង​ផ្អាក​ជា​បណ្ដោះអាសន្ន​ហើយ​ ដូច្នេះ​  ការ​ដកហូត​ដី​របស់​រដ្ឋ​លើ​ដី​ទាំងនោះ​ឋិត​ ក្នុង​បឹង​ស្ដុ​ប​ទឹក​ត្រូវ​វាយ​កម្ទេច​សំណង់​  ធំៗ​ឬ​មួយ​យ៉ាងណា​នោះ​ជា​សិទ្ធិ​សម្រេច​ របស់​ក្រសួងបរិស្ថាន​ និង​រាជរដ្ឋាភិបាល​ ។​​
គួរ​រំលឹក​ផង​ដែរ​ តំបន់​ព្រៃ​ទប់​ជា​បឹង​ ប្រវត្ដិសាស្ដ្រ​ស្ដុ​ប​ទឹក​ស្អាត​សម្រាប់​បម្រើ​ ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​-​ខេត្ដ​ព្រះ​ សីហ​នុ​ប្រើប្រាស់​ ។​ ពួក​គាត់​ដែល​រស់នៅ​ម្ដុំ​ដី​តំបន់​ព្រៃ​ទប់​បាន​រំលឹក​ផង​ដែរ​ ពី​អតីត​កាលដែល​អាជ្ញាធរ​ខេត្ដ​ អាជ្ញាធរ​ក្រុងព្រះសីហនុ​ ដឹកនាំ​ដោយ​ លោក​សាយ​ ហាក់​ គឺ​នៅ​ថ្ងៃ​ទី​២៨​ ខែ​  ឧសភា​ ឆ្នាំ​២០០៥​ រាល់​សំណង់​ខុសច្បាប់​ ដែល​ហ៊ាន​សង់​រំលោភ​បំពាន​លើ​ដី​បឹង​  បឹង​ដី​ចំណី​បឹង​ព្រែក​ទប់​ ក្រៅពី​ដី​របស់​ ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ​ សម្ដេច​   តេ​ជោ​នាយក​រដ្ឋមន្ដ្រី​សបាន​ដាក់​បទ​  បញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​ឱ្យ​លោក​សាយ​ ហាក់​ វាយ​កម្ទេច​ចោល​ បើ​ទោះជា​សំណង់​ទាំង​ នោះ​ជា​របស់​អ្នក​ណា​ក៏​ដោយ​ ហើយ​ប្រជា​ពលរដ្ឋ​​គាំទ្រ​អនុសាសន៍​ សម្ដេច​តេ​ជោ​ ការពារ​នូវ​បឹង​ធម្មជាតិ​ ដែល​បម្រើ​ឱ្យ​តម្រូវការ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ​ក្នុង​ក្រុង​-​ខេត្ដ​ព្រះ ​សីហ​នុ​ ។​
​មន្ដ្រី​សាលាខេត្ដ​ព្រះ​សីហ​នុ​បាន​និយាយ​ សំណង់​ភូមិ​គ្រឹះ​ដ៏​ស្គឹ​ម​ស្គៃ​របស់​លោក​ តាក​ វណ្ណ​ថា​ ដែល​សង់​បាន​ប្រមាណ​៨០​ ភាគរយ​នោះ​គឺ​ឋិត​នៅ​លើ​ដី​តំបន់​ដែល​  អតីត​ចៅហ្វាយ​ក្រុងព្រះសីហនុ​ លោក​ សាយ​ហាក់​ ធ្លាប់​ដឹកនាំ​សមត្ថកិច្ច​ មន្ដ្រី​ ជំនាញ​វាយ​កម្ទេច​ចោល​ អនុវត្ដ​តាម​  បទបញ្ជា​ដ៏​តឹងតែង​របស់​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​ ដូច្នេះ​សំណង់​ភូមិ​គ្រឹះ​ដ៏​ ស្គឹ​ម​ស្គៃ​របស់​លោក​តាក់​ វណ្ណ​ថា​ ក៏​អាច​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោល​ បន្ទាប់​  ពី​ប្រតិភូ​ក្រសួងបរិស្ថាន​ចុះ​មក​ស៊ើប​ អង្កេត​ពិនិត្យ​ឃើញជាក់ស្ដែង​រក​ឃើញ​ពី​ ភាព​មិន​ប្រក្រតី​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​នេះ​ ។​
ទាក់ទិន​នឹង​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទំនាក់ទំនង​បាន​ទេពី​ប្រតិភូ​ក្រសួងបរិស្ថាន​ ក៏​ដូច​ជា​ម្ចាស់​សំណង់​លោក​តាក់​ វណ្ណ​ថា​  កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕

ប្រភពពី នគរវត្ត