ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ត្រូវក្រុមក្មេងអន្ធពាល ចាប់រំលោភ និងកាត់ ប្រដាប់ភេទ

7/04/2014 0 Comments A+ a-

ហ្ស៊ីមបាវ៉េ : ហេតុការណ៍ដ៏សាហាវមួយ បានកើតឡើងនៅក្នុងប្រទេ សហ្ស៊ីមបាវ៉េ ដោយក្មេងស្រី អាយុ៤ឆ្នាំ ម្នាក់ត្រូវពួកក្មេងប្រុសអន្ធពាល ចាប់រំលោភដោយកាត់ប្រដាប់ភេទ របស់នាងតូចយ៉ាង ព្រៃផ្សៃ ។
ក្រុមក្មេងអន្ធពាល មានគ្នាពីរនាក់អាយុ១៧ឆ្នាំ និង១៩ឆ្នាំ ពួកគេរស់នៅតំបន់ Tsholotsho ហើយក្មេង ប្រុសអាយុ១៧ឆ្នាំ បានយកកាំបិតកាត់ប្រដាប់ ភេទក្មេងស្រីរងគ្រោះ ដោយគេនិយាយថា រន្ធយោនី នាងតូចណាស់ មិនល្មមនឹងរបស់ខ្លួនឡើយ និងបានស្រាតខោ ក្នុងក្មេងស្រីយកមកខ្ទប់ មាត់កុំឲ្យ នាងស្រែកទៀតផង។
Ndebele ជាក្មេងប្រុសម្នាក់ទៀតដែល រួមដៃគ្នាដែរបាននិយាយថា ក្មេងស្រីនេះប្រហែលជាមិនអាចរស់ទេ ព្រោះតែឈាមហូរ ចេញពីប្រដាប់ភេទច្រើនពេក ។ មេភូមិនៅតំបន់ ដែលក្មេងស្រីរងគ្រោះ រស់នៅ និងប្រជាជន បាននាំគ្នាសំណូមពរដល់រដ្ឋាភិបាល ឲ្យបង្កើតស្ថានីយ៍ប៉ូលីសមួយនៅ Tsholotsho ដើម្បីដាក់ ទណ្ឌកម្មលើក្មេងៗ អន្ធពាលទាំងនោះឲ្យធ្ងន់ធ្ងរ ៕