បុរស​ម្នាក់​ត្រូវ​សាំង​ឆេះ​រង​ របួស​ធ្ងន់ធ្ងរ​នៅ​ពេល​ចាក់​ សាំង​ម៉ូ​តូ​ជក់​បារី​

7/04/2014 0 Comments A+ a-


p1060731ខេត្ត ​បន្ទាយ​មាន​ជ័យ​ ​៖ បុរស​ម្នាក់​ត្រូវ​ភ្លើ​ង​ឆេះ​រាល​ដាល​ពេញ​ខ្លួន​ ​ប​ណ្តា​ល​ឲ្យ​រង​រ​ទៅ​បួស​ធ្ងន់​ ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​ពេទ្យ​ ​ខ​ណៈ​ជន​រង​គ្រោះ​នៅ​ពេល​ចាក់​សាំង​ម៉ូ​តូ​ទាញ​ដែក​ ​កេះ​អុជ​ជក់​បារី​ ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កំពង់​ក្រសាំង​ ​ឃុំ​ភ្នំ​លៀប​ ​ស្រុក​ព្រះនេត្រព្រះ​ ​ខេត្ត​បន្ទាយ​មាន​ជ័​យ​។​
ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​អា​ត​ ​សុ​ភ័​ក្ត្រ​ អាយុ​២៥ឆ្នាំ​ ​បច្ចុប្បន្ន​រស់​នៅ​ភូមិ​ ​ឃុំ​ ​ខាង​លើ​។​
តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ ​ហេតុ​ ​ជន​រង​គ្រោះ​ ​អា​ត​ ​សុ​ភ័​ក្ត្រ​ បាន​ឡើង​ជិះ​ម៉ូ​តូប​ម្រុ​ង​ទៅ​រក​ត្រី​នៅ​ឯ​ស្រែ​ ​តែ​ម៉ូ​តូ​អស់​សាំង​ក៏​ទៅ​ទិញ​សាំង​មួយ​លី​ត្រ​នៅ​ផ្ទះ​អ្នក​ជិត​ខាង​យក​មក ​ចាក់​ម៉ូ​តូ​ ​។ នៅ​ពេល​ ​ចាក់​សាំង​ចូល​ ​ស្រាប់តែ​ជន​រង​គ្រោះ​យក​ដែក​កេះ​យក​អុជ​បារី​ជក់​ ​ប​ណ្តា​ល​ឲ្យ​ភ្លើ​ង​ឆេះ​មក​លើ​ពេញ​រាង​កាយ​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង​ ​។ ឃើញ​ដូច្នេះ​ក្រុម​គ្រួសារ​ក៏​នាំ​គ្នា​ដង​ទឹក​ចាក់​ពន្លត់​ភ្លើ​ង​ ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដេក​សន្លប់​បាត់​ស្មារតី​របួស​ធ្ងន់ធ្ងរ​ ​។ ភ្លា​មៗ​នោះ​ក្រុម​គ្រួសារ​បាន​គេ​ដឹក​បញ្ជូន​យក​សង្គ្រោះ​ជីវិត​នៅ​ មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុ​ជា​- ជប៉ុន​ ​ស្រុក​មង្គល​បូ​រី​ ​ហើយ​មក​ដល់​ពេល​ ​នេះ​គេ​ពុំ​ទាន់​ ​ដឹង​ច្បាស់​ថា​ ​ជន​រង​គ្រោះ​អាច​គេច​ផុត​ពី​គ្រោះ​ដល់​អាយុ​ជីវិត​ ​ឬ​យ៉ាង​ណា​ ​នោះ​ទេ​ ​។ ដោយ​គេ​សង្កេត​ឃើញ​អា​កា​រៈ​ជន​រង​គ្រោះ​នៅ​លើ​ដង​ខ្លួន​ ​និង​ផ្ទៃ​មុខ​មាន​ស្នាម​ភ្លើ​ង​ឆេះ​រលួយ​រលេះ​ទៅ​ហើយ​នោះ​។​
បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ការ​ធ្វេស​ប្រហែស​ ​មិន​បាន​គិត​ដល់​សុវត្ថិ​ភាព​ចំពោះ​ខ្លួន​ ​ពីព្រោះ​សាំង​និង​ភ្លើ​ង​នៅ​ក្បែរ​គ្នា​វា​ងាយ​នឹង​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ គ្រប់​ពេល​វេ​លា​ ៕​


ប្រភពពី នគរវត្ត