ក្មេងប្រុសអាយុជាង ២ឆ្នាំ ធ្លាក់អណ្តូងជម្រៅជិត ៣០ម៉ែត្រ អាយុថ្លៃមិនស្លាប់
រតនគិរីៈ ក្មេងប្រុសឈ្មោះ ម៉េង លី អាយុជាង ២ឆ្នាំ
មានឪពុកឈ្មោះ ហេន អៀងឡេង អាយុ ៣៣ឆ្នាំ មានមុខរបរ ជាថៅកែយានដ្ឋាន
ជួសជុលរថយន្តស្នាក់ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។
បើយោងតាមសាក្សី នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៤ ពួកគាត់បានឃើញក្មេងរងគ្រោះខាងលើ ទៅលេងក្បែរមាត់ អណ្តូងជាមួយ ក្មេងដទៃទៀត។
សាក្សីខាងលើ ប្រាប់បន្តទៀតថា នៅលើមាត់អណ្តូង មានក្តារគ្របពីលើមាត់អណ្តូងនោះចំនួន ២-៣ សន្លឹកដោយក្មេងៗ តែងតែយករបស់ទៅលេងលើមាត់អណ្តូងនោះ ។ ខណៈនោះ ក្មេងរងគ្រោះយក ដៃលូកយករបស់លេង ប៉ុន្តែ វាឃ្លាតឆ្ងាយយកអត់ដល់ក៏បានទៅលើមាត់អណ្តូង ពេលនោះក៏បានរអិល ជើងធ្លាក់ចូលក្នុងអណ្តូងតែម្តង ។ តែសំណាងល្អជួនពេលនោះ មានបុរសម្នាក់ ជាអ្នករត់រ៉ឺម៉ក់ម៉ូតូ បាន ឃើញមានមនុស្សចោមរោមអើតមើលជុំៗ ក៏បានឈប់ដើរទៅមើល ដើម្បីចង់ដឹងពីហេតុការណ៍ ស្រាប់ តែឃើញក្មេងប្រុស ក្នុងអណ្តូងក៏បានសម្រេចចិត្ត ចុះជួយសង្គ្រោះស្រង់ឡើង មកលើដោយសុវត្ថិភាព ព្រោះអណ្តូងនោះរៀបលូដាក់ជាកង់ៗ ដូចកាំជណ្តើរឡើង ។
ក្រោយពីមានការជួយសង្គ្រោះ ចេញពីក្នុងអណ្តូង ដែលមានជម្រៅជ្រៅរហូតជិត ដល់៣០ម៉ែត្រ នោះ ក្មេងរងគ្រោះ ត្រូវបានអាណាព្យាបាល នាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ក្នុងហេតុការណ៍ខាងលើនេះដែរ ត្រូវបានប្រជាពលរដ្ឋ ធ្វើការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា ក្មេងប្រុសនេះសំណាងល្អ ពោលក្នុង ១០០០គ្រោះថ្នាក់ ហើយមានការរិះគន់ផងដែរ ទៅលើស្ត្រីជា ម្តាយថា មានការធ្វេសប្រហែស ក្នុងការគ្រប់គ្រងមើលថែទាំកូនឲ្យបានល្អ ដែលមានអាយុ ប្រហែល ជាង ២ឆ្នាំនោះ។
សូមបញ្ជាក់ផងដែរថា ក្មេងរងគ្រោះខាងលើ ក្រោយពីបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត មានសុខភាពល្អធម្មតាឡើងវិញ បានត្រឡប់ទៅលំនៅដ្ឋានវិញហើយ ។ ជាមួយគ្នានេះដែរ បុរសដែល បានចុះជួយសង្គ្រោះក្មេងរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារជូនសគុណចំនួន១០០ដុល្លារផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល